ព័ត៌មានអន្តរជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវគោជល់ រហូតស្លាប់ នៅកណ្ដាលវាលស្រែ

ស្វាយរៀង​ ៖ បុរសម្នាក់ត្រូវសត្វគោ របស់ខ្លួនដេញជល់ រហូតបាត់បង់ជីវិត ខណៈដឹកគោ ទៅចង នៅឯវាលស្រែ ហើយបាត់ដំណឹង មួយយប់មិនឃើញវិល ត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារ តាម រកប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី៥ ខែធ្នូឆ្នាំ ២០២២ ក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំ បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋម្នាក់ ដេកស្លាប់នៅកណ្ដាលវាលស្រែ ដោយជនរងគ្រោះ មានឈ្មោះម៉ម ផល ភេទប្រុស អាយុ៦៨ ឆ្នាំនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។

បើតាមការសាកសួរ ពីប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមកចងគោ តាំងពីម៉ោង ១០ ព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ២០២២ និងបានប្រទះឃើញនៅថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២២ វេលាម៉ោង៨ព្រឹក ដោយតាមការសន្និដ្ឋាន របស់សមត្ថកិច្ចនិង មន្ត្រីសុខាភិបាលបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគោជល់ ៕

To Top