បរទេស៖ ប្រទេស អាល្លឺម៉ង់បានត្រៀមថវិកា ១០ ពាន់លានអឺរ៉ូ (១០,៥៤ ពាន់លានដុល្លារ) ដើម្បីទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន ៣៥ គ្រឿង, នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់ឯកសាររបស់រដ្ឋាភិបាល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការដឹកជញ្ជូនយន្តហោះចម្បាំង បំបាំងកាយពហុមុខងារម៉ាស៊ីនមួយ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៦ និង ២០២៩ ។
ក្រៅពីយន្តហោះចម្បាំង អាល្លឺម៉ង់ក៏មានគម្រោងទិញមីស៊ីល ដែលបាញ់ពីអាកាសទៅដី និងហេដ្ឋារចនាសម្ព័ន្ធលើគោកផងដែរ នេះបើយោងតាមឯកសាររដ្ឋាភិបាល ដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ។
សូមជម្រាបថា មូលនិធិសម្រាប់ទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន ៣៥ គ្រឿង និងរបស់របរផ្សេងទៀតនឹងមកពី មូលនិធិពិសេសដែលផ្តល់ហិរញ្ញប្បទានដល់ ១០០ ពាន់លានអឺរ៉ូ (១០៥,៤ ពាន់លានដុល្លារ) ដែលប្រកាសដោយអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីដើមឆ្នាំនេះ ៕