ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២២នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ហើយអញ្ជើញបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសថៃ។ នេះជាដំណើរទស្សនកិច្ច លើកដំបូងរបស់លោក Xi Jinping អញ្ជើញទៅកាន់ប្រទេសថៃ ក្នុងឋានៈជាប្រមុខរដ្ឋនៃប្រទេសចិន លោកបាននាំយក អំណោយរដ្ឋទៅឱ្យភាគីថៃ ដែលជាគំរូរថភ្លើងល្បឿនលឿនឈ្មោះថា “Fuxing” ។
ក្នុងនាមជាគម្រោងសំខាន់នៃ ការសាងសង់រួមគ្នារវាងចិន-ថៃនៃ “ខ្សែក្រវាត់ និងផ្លូវ” និងផ្លូវដែកល្បឿនលឿនស្តង់ដារ ដំបូងរបស់ប្រទេសថៃ ផ្លូវដែកល្បឿនលឿនរវាងចិន និងថៃគឺប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារ របស់រទេះភ្លើងល្បឿនលឿន”Fuxing” ប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃនេះ លោក Xi Jinping បានពិភាក្សាបន្ថែមទៀតអំពី ការពន្លឿនកិច្ចសហប្រតិបត្តិការ ផ្លូវដែកល្បឿនលឿនត្រីភាគីរវាងចិន ឡាវនិងថៃ ជំរុញយ៉ាងសកម្មនូវ “គំនិតអភិវឌ្ឍន៍តភ្ជាប់ចិន-ឡាវ-ថៃ ” ។ នៅក្នុងគំនិតនេះ ដំណាក់កាលទីពីរ នៃផ្លូវដែកល្បឿនលឿនចិន-ថៃ នឹងពង្រីកទៅទីក្រុង Nong Khai ដែលជាទីក្រុងពាណិជ្ជកម្មព្រំដែន ដ៏សំខាន់នៅភាគឦសានប្រទេសថៃ ដែលស្ថិតនៅត្រើយម្ខាងទន្លេពី ទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកល្បឿនលឿនចិន-ឡាវ។ ផ្លូវដែកល្បឿនលឿនចិន-ឡាវ-ថៃ នឹងក្លាយជាសរសៃឈាមដ៏សំខាន់ ដែលជំរុញការអភិវឌ្ឍន៍នៃតំបន់ទាំងមូល។
ជាមួយនឹងការភ្ជាប់ទំនាក់ទំនងគ្នា បន្ថែមទៀតនៃហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ក៏បានឈានចូល គន្លងវិថីល្បឿនលឿនផងដែរ។ នៅឆ្នាំ ២០២១ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងថៃលើសពី ១០០ ពាន់លានដុល្លារជាលើកដំបូង ដែលឈានដល់ ១៣១.២ ពាន់លានដុល្លារអាមេរិក កើនឡើង៣៣ ប្រៀបជាមួយគ្នាឆ្នាំ២០២០។
ក្រុមហ៊ុនរថយន្តចិនជាច្រើន បានបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រនៅក្នុង ប្រទេសថៃ ការបើកបររថយន្តអគ្គិសនីរបស់ចិន គឺជារឿងទាន់សម័យថ្មី សម្រាប់ប្រជាជនថៃជាច្រើន ការដឹកជញ្ជូនទំនិញដោយងាយស្រួល បានធ្វើឱ្យផលិតផលកសិផល អាចធានាល្អស្រស់ជាងមុន។ ធុរេន និងដូងក្រអូបថៃបានក្លាយជា ផ្លែឈើពេញនិយម នៅក្នុងប្រទេសចិន យុវវ័យចិនបានចាប់ផ្តើមតាមដាន មើលរឿងភាគថៃតាអនឡាញ…
ប្រទេសចិននិងប្រទេសថៃ ពីដើមមកជាអ្នកជិតខាងល្អ មិត្តល្អ សាច់ញាតិល្អ និងដៃគូល្អ ដោយសាររួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” បានជាបច្ចុប្បន្ននេះ «ចិននិងថៃជាគ្រួសារតែមួយ» កាន់តែល្អនិងកាន់តែជិតស្និទ្ធជាងមុន៕