ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy ជំរុញដល់អ្នកស្រុក ឲ្យមានការអត់ធ្មត់បំផុត ទប់ទល់នឹងភាពរងា ខណៈក្រុមមន្ត្រីព្យាយាមស្តារឡើងវិញ នូវថាមពលដែលរងការបំផ្លិចបំផ្លាញ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតី បានជំរុញឱ្យប្រជាជនអ៊ុយក្រែនអត់ធ្មត់ និងរឹងមាំក្នុងការទប់ទល់ នឹងភាពតឹងរ៉ឹង នៃរដូវរងា ខណៈដែលក្រុមមន្ត្រីបានជំរុញ ទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវថាមពល និងសេវាកម្មផ្សេងទៀត ដែលត្រូវបានបំផ្លាញដោយការវាយប្រហារ តាមអាកាស របស់រុស្ស៊ី នាពេលកន្លងមក ។

រុស្ស៊ី បានវាយលុកហេដ្ឋារចនាសម្ព័ន្ធ ថាមពល របស់អ៊ុយក្រែន តាំងពីដើមខែតុលាមក ដោយបានបង្កឲ្យមានការដាច់ភ្លើង និងធ្វើឲ្យមនុស្សរាប់លាននាក់ មិនមានកម្ដៅ ខណៈសីតុណ្ហភាពធ្លាក់ចុះ ។

លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថា នាពេលរាត្រីរបស់គាត់កាលពីថ្ងៃអាទិត្យថា “ដើម្បីឆ្លងកាត់រដូវរងានេះ យើងត្រូវតែមានភាពអត់ធ្មត់ និងរួបរួមគ្នាជាងពេលណាទាំងអស់” ។

“យើងមិនអាចអនុញ្ញាតឱ្យមានជម្លោះផ្ទៃក្នុង និងការធ្វើកូដកម្មណាមួយដែលអាចធ្វើឱ្យយើងទាំងអស់គ្នាចុះខ្សោយនោះទេ បើទោះបីជានរណាម្នាក់នៅទីនោះគិតថា វានឹងពង្រឹងគាត់ដោយផ្ទាល់ក៏ដោយ” ។

ប្រទេសលោកខាងលិច បានថ្កោលទោស រលកនៃការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីតាំងថាមពល ៕

ដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top