បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទត្រូវបានគេដឹងថា បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើស្ពានក្នុងតំបន់ Crimea ដែលជាស្ពានបានទទួល រងការវាយប្រហារដោយដ្រូន របស់អ៊ុយក្រែននាពេលកន្លងមក និងបានជួបជាមួយនឹងក្រុមកម្មករសំណង់ ព្រមទាំងបានបើកបររថយន្តដោយខ្លួនឯង ទៅកាន់ទីតាំងរងការបំផ្លិចបំផ្លាញនោះទៀតផង។
រុស្សីបានហៅការវាយប្រហារ មកលើទីតាំងស្ពានដ៏សំខាន់ ដែលតភ្ជាប់រវាងដែនដី របស់រុស្សីទៅកាន់តំបន់ Crimea លើកនោះថា គឺជាផែនការភេវរកម្មហើយហេតុការណ៍នេះ បានកើតឡើងតាំងតែពីដើមខែតុលាមកម្ល៉េះ
ខណៈដែលបច្ចុប្បន្នរុស្សី កំពុងបន្តជួសជុលវានៅឡើយ ។

លោក Putin បានបើកបររថយន្តដោយខ្លួនឯង ទៅដល់ទីតាំងរងការវាយប្រហារមួយ ក្នុងចំណោមទីតាំងទាំង៤ ដែលទីតាំងខ្លះគឺបានបាក់ដាច់ធ្លាក់ចូល ទៅក្នុងសមុទ្រផងដែរ។
គួរឲ្យដឹងដែរកន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូតែងតែ បានស្តីបន្ទោសរដ្ឋាភិបាលទីក្រុងគៀវថា គឺជាអ្នករៀបចំផែនការពីក្រោយការ វាយប្រហារមកលើស្ពាន Crimea ៕
ប្រែសម្រួល៖ ស៊ុន លី
