ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគួរផ្តោតលើភាគីទីបីណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងប្រទេសចិន ដែលចេញពីកិច្ចប្រជុំកម្រិតខ្ពស់លើកទី៤ នៃកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្តីពីប្រទេសចិន កាលពីដើមខែនេះ។
លោកស្រី ម៉ៅ បានលើកឡើងជាការឆ្លើយតបថា “ចិនច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងការលាបពណ៌ប្រឆាំងនឹងប្រទេសចិន”។
លោកស្រីបន្ដថា ខណៈពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និយាយថាពួកគេនឹងផ្តោតលើ “ការការពារចំណុចកណ្តាលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ” វាគឺជាសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន ដែលមិនអើពើនឹងគោលការណ៍នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជាការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងការមិនជ្រៀតជ្រែកក្នុងប្រទេសនានា។
លោកស្រី ម៉ៅ បានបន្ថែមថា កិច្ចការផ្ទៃក្នុង និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថែមទាំងបានធ្វើសង្គ្រាមប្រឆាំងប្រទេសអធិបតេយ្យដូចជាអ៊ីរ៉ាក់ និងស៊ីរី ក្នុងនាមសិទ្ធិមនុស្ស។
លោក ម៉ៅ បានបន្ថែមទៀតថា “ប្រសិនបើនរណាម្នាក់ចង់ពិភាក្សាអំពីការបង្ខិតបង្ខំសេដ្ឋកិច្ច សហរដ្ឋអាមេរិក បានបង្ខិតបង្ខំជាសាធារណៈឱ្យប្រទេសនានាឈប់ប្រើប្រាស់ឧបករណ៍ ដែលផលិតដោយក្រុមហ៊ុនចិន និងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន” ។
សហរដ្ឋអាមេរិក បានណែនាំច្បាប់បន្ធឈីប និងវិទ្យាសាស្រ្ត ដោយបានចូលរួមសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសចិន ហើយបានស្វែងរកការផ្តាច់ចេញពីប្រទេសចិន និងកាត់ផ្តាច់ប្រទេសចិនចេញពីខ្សែសង្វាក់ផ្គត់ផ្គង់។
ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុប ផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ អ្នកស្រីបានបញ្ជាក់ថា ទាំងអស់នោះគឺជាឧទាហរណ៍នៃការបង្ខិតបង្ខំសេដ្ឋកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា