បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន គិតត្រឹមខែវិច្ឆិកា ប៉ុណ្ណោះ បានបាត់បង់ជីវិតយោធារបស់ខ្លួន ដល់ទៅជាង៨០០០នាក់ ព្រមទាំងសព្វាវុធយោធា ជាច្រើនផ្សេងទៀត។
លោក Shoigu បានអះអាងលំអិតថា យោធាអ៊ុយក្រែន ប្រមាណជា៨៣០០នាក់ យន្តហោះ៥គ្រឿង ឧទ្ធម្ភាគចក្រ១០គ្រឿង រថក្រោះ១៤០គ្រឿង និងរថយន្តយោធា ជាង៣០០គ្រឿង ផ្សេងទៀតដែលត្រូវបាន បំផ្លាញ។
លោកបានបន្ថែមថា កងកម្លាំងរបស់រុស្ស៊ី បានបង្កការខូចខាតយ៉ាងច្រើន ដល់កងកម្លាំងយោធា របស់ទីក្រុងគៀវ ដោយប្រើអាវុធច្បាស់លាស់ រយៈចម្ងាយឆ្ងាយ ដើម្បីធ្វើការវាយប្រហារ
ទ្រង់ទ្រាយធំប្រឆាំងនឹងមជ្ឈមណ្ឌល បញ្ជាការយោធាអ៊ុយក្រែន ផង និងទីតាំងលំបាកៗ របស់យោធាព្រមទាំងឧស្សាហកម្ម របស់អ៊ុយក្រែនផង៕
ប្រែសម្រួល៖ស៊ុនលី