ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួង ការពារជាតិចិន ឆ្លើយតប ចំពោះ‍របាយការណ៍ ស្តីពីការអភិវឌ្ឍយោធា និងសន្តិសុខចិន ឆ្នាំ២០២២ របស់អាមេរិក

ថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ លោកTan Kefei អ្នកនាំពាក្យក្រសួង ការពារជាតិចិន បានថ្លែងកថា អំពីរបាយការណ៍ ស្តីពីអភិវឌ្ឍ យោធានិងសន្តិសុខចិន ប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ។

លោកបានថ្លែងថា ពេលថ្មីៗ កន្លងទៅនេះ ក្រសួងការពារជាតិអាមេរិក បានដាក់ចេញ របាយការណ៍ ស្តីពីការអភិវឌ្ឍសន្តិសុខនិងយោធាចិន ប្រចាំឆ្នាំ២០២២ ដែលមួលបង្កាច់ គោលនយោបាយ ការពារជាតិចិននិងយុទ្ធសាស្ត្រយោធាចិន ប៉ានស្មានដោយអត់ហេតុផល ចំពោះការអភិវឌ្ឍ កម្លាំងយោធា របស់ប្រទេសចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិននៅក្នុងបញ្ហាកោះតៃវ៉ាន់ នេះគឺកលល្បិចរបស់អាមេរិក ដែលតែងតែប្រើប្រាស់ សម្រាណ៌ប្រទេសចិនដោយថា «ការគំរាមកំហែងពីយោធា របស់ប្រទេសចិន» ។ ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ ហើយបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ ទៅភាគីអាមេរិករួចហើយ ។

លោកបន្តថា ប្រទេសចិន ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព អនុវត្តគោលនយោបាយការពារជាតិ មានលក្ខណៈការពារជាស្ថាបនិក និងជាអ្នករួមចំណែក នៃការអភិវឌ្ឍសកល និងជាអ្នកគាំពារសណ្តាប់ធ្នាប់ អន្តរជាតិ ជាប់រហូតមក ។ គោលដៅរបស់ប្រទេសចិន ក្នុងការការអភិវឌ្ឍកម្លាំងយោធា គឺគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោធន៍នៃការអភិវឌ្ឍរបស់ជាតិ មិនថាអភិឌ្ឍដល់កម្រិតណា ប្រទេសចិននឹងមិនធ្វើអនុត្តរភាព និងវាតទីឡើយ ។

ជាចុងក្រោយ លោកថ្លែងថា យើងដាស់តឿនភាគីអាមេរិក ឲ្យបោះបង់ចោលគំនិតសង្រ្គាម ត្រជាក់ កែតម្រូវការយល់ ដឹងខុសឆ្គង ចំពោះប្រទេសចិន គិតពិចារណាដោយសត្យានិម័ត ចំពោះការកសាងកងទ័ព និងកិច្ចការពារជាតិរបស់ចិន ឈប់ប្រើពាក្យខុសឆ្គងនិងចេញ របាយការណ៍ពាក់ព័ន្ធ ធ្វើសកម្មភាពជាក់ស្តែង ដើម្បីជំរុញឲ្យ ទំនាក់ទំនងយោធា រវាងប្រទេសទាំង ពីរត្រឡប់មកកាន់ប្រក្រតីភាព ដែលមានការអភិវឌ្ឍ ដោយស្ថិរភាពឡើងវិញ៕

To Top