គៀវ៖ អ៊ុយក្រែន ត្រូវបានចោទប្រកាន់ថា បានធ្វើការវាយប្រហារ ដោយយន្តហោះដ្រូន ប្រឆាំងនឹងកន្លែងខួង យកប្រេងរបស់រុស្ស៊ី កាលពីថ្ងៃអង្គារ ដែលជាការវាយប្រហារ ដ៏កម្រមួយសំដៅលើ ផ្នែកខាងក្នុងរបស់រុស្ស៊ី ខណៈដែលខ្លួនព្យាយាម វាយបកប្រឆាំងនឹង ការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ខ្លួន។
ការវាយប្រហារ ដោយយន្តហោះដ្រូន ដែលបានវាយលុកមូលដ្ឋាន យោធាមួយ នៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺជាថ្ងៃទីពីរជាប់ៗគ្នា ដែលរុស្ស៊ីបានកំណត់គោលដៅដោយការវាយប្រហារ។ អ៊ុយក្រែនមិនបានទទួលកិត្តិយសជាផ្លូវការសម្រាប់ការធ្វើវាយប្រហារនោះទេ ប៉ុន្តែទីប្រឹក្សាកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោក Anton Gerashchenko បានតិះដៀលរុស្ស៊ី ជុំវិញវីដេអូដែលបង្ហាញ ពីការឆេះនៅកន្លែងខួងយកប្រេង។
ការវាយប្រហារបកវិញនេះកើតឡើងរយៈពេលជាង ៩ខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែន។ ថ្វីបើទំហំយោធារបស់លោក ពូទីន មានទំហំធំក៏ដោយ វាបានតស៊ូ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតលើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងគៀវ ក្នុងប៉ុន្មានខែថ្មីៗនេះ។
ចាប់តាំងពីថ្ងៃច័ន្ទមក រុស្ស៊ីបានក្លាយជាគោលដៅ នៃការវាយប្រហាររបស់ខ្លួន។ រុស្ស៊ីបានចោទអ៊ុយក្រែនថា ជាអ្នកទទួលខុសត្រូវ ខណៈមេដឹកនាំយោធារបស់ខ្លួនមិនបដិសេធ ឬអះអាងថាការវាយប្រហារនោះទេ។ ទោះយ៉ាងណាក៏ដោយ អ៊ុយក្រែន មានយន្តហោះដ្រូនមួយចំនួន ដែលត្រូវប្រើប្រាស់ប្រឆាំងរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា