ព័ត៌មានអន្តរជាតិ

ទាហានរុស្ស៊ី រាប់រៀបពីការទារុណកម្ម ដ៏ឃោរឃៅ ពេលទាហានអ៊ុយក្រែន ចាប់ខ្លួនបាន

បរទេស ៖ ទាហានរុស្ស៊ី បានចោទប្រកាន់ថា ពួកគេបានស៊ូទ្រាំ នឹងការធ្វើទារុណកម្មដ៏ឃោរឃៅ ខណៈដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំង របស់ទីក្រុងគៀវ ។ គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសនេះ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើម ការស៊ើបអង្កេតឧក្រិដ្ឋកម្ម លើការទាមទារការ រំលោភបំពាននេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសក្ខីកម្ម ដែលបានចេញផ្សាយ នៅលើបណ្តាញ Telegram ផ្លូវការរបស់សេវាកម្មប្រដាប់អាវុធ គឺថា ទាហានរុស្ស៊ី ត្រូវបានទទួលរងនូវការ សួរចម្លើយដោយគ្មានមេត្តា ។ អ្នកប្រយុទ្ធម្នាក់ បានចោទថា គាត់ត្រូវបានគេចាប់ដាក់គុក នៅពេលដែលគាត់បានរងរបួស រួចទៅហើយដោយមានឆ្អឹងនៅដៃស្តាំ របស់គាត់បានបាក់ ដោយគ្រាប់កាំភ្លើង ។ លោកអះអាងថា អ្នកសួរចម្លើយជនជាតិអ៊ុយក្រែន បានវាយគាត់នឹងប៉ែល និងដំបងដែក បាញ់ចំជើងទាំងសងខាង ថ្គាម បាក់ឆ្អឹងជំនី និងចាក់សួត ។

ទាហានម្នាក់ទៀតបានអះអាងថា ការសួរចម្លើយរបស់គាត់ បានចាប់ផ្តើមដោយកាំបិតចាក់ជើង ដែលបណ្តាល ឱ្យហូរឈាម យ៉ាងខ្លាំង ហើយក៏គ្មានការព្យាបាលផងដែរ ។ ពេលដែលអ្នកចាប់ គាត់មិនពេញចិត្ត នឹងចម្លើយរបស់គាត់ ពួកគេបានវាយ និងទាត់គាត់ ហើយបន្ទាប់មកវាយនឹងមួកដែក ឬដោយកាំភ្លើងវែង ។ ក្រោយការសួរចម្លើយចប់ ទាហានបានធ្វើបញ្ជាក់ថា គាត់ត្រូវបានគេកាត់ម្រាម ដៃទៀតផង។

គាត់ក៏បានអះអាងផងដែរថា គាត់ត្រូវបានបង្ខំឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីសហការជាមួយសេវាកម្ម ពិសេសរបស់អ៊ុយក្រែន ក្រោមការគំរាមកំហែង នៃឃាតកម្មនិងបង្កគ្រោះថ្នាក់ ដល់មនុស្សជាទីស្រលាញ់របស់គាត់ ។

គណៈកម្មាធិការស៊ើបអង្កេតក៏បានបញ្ជាក់ផងដែរថា “សក្ខីកម្ម របស់បុគ្គលិក យោធារុស្ស៊ី បង្ហាញថា អ្នកតំណាងនៃប្រទេសអ៊ុយក្រែន កំពុងបំពានយ៉ាងធ្ងន់ធ្ងរ លើលក្ខខណ្ឌតម្រូវ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីការព្យាបាលអ្នកទោសសង្គ្រាម ដែលហាមឃាត់ការធ្វើបាប ការធ្វើទារុណកម្ម និងការរំលោភបំពាន” ៕

To Top