បរទេស៖ ប្រធានកិច្ចការងារស្ថានីយអវកាសរបស់ចិន នៅវិទ្យាស្ថានជាតិសម្រាប់បច្ចេកវិទ្យាអវកាស CAST របស់ប្រទេសចិនលោក Wang Xiang បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសចិនកំពុងស្វែងរកឱកាស ក្នុងការពង្រីកខ្លួនបន្ថែមទៀត នៅលើស្ថានីយអវកាស Tiangong space station របស់ខ្លួន។
មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ ដែលបានថ្លែងទៅកាន់បណ្តាញសារព័ត៌មាន នៅបន្ទាប់ពីចិនទើបតែបានទទួលជោគជ័យ ក្នុងការវិលត្រឡប់អវកាសយានិក នៅក្នុងបេសកកម្ម Shenzhou-14 កាលពីចុងសប្តាហ៍កន្លងមក។
លោកបានបន្តទៀតថា៖ លទ្ធភាពក្នុងការពង្រីកស្ថានីយ ដែលមានដូចជាការបង្កើនចំនួនម៉ូឌុលថ្មីមួយកន្លែង សម្រាប់ស្ថានីយខណៈដែលពេលបច្ចុប្បន្នមានចំនួន៣រួចទៅហើយ ប៉ុន្តែមិនទាន់បានអះអាងទេថាតើផែនការនេះ ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋាភិបាលក្រុងប៉េកាំង ហើយឬយ៉ាងណា៕ ប្រែសម្រួល៖ស៊ុនលី
