បរទេស៖ មីស៊ីល យន្តហោះចម្បាំង រថក្រោះ និងកាំភ្លើងជាច្រើនប្រភេទត្រូវបាន ដាក់តាំងបង្ហាញនៅឯពិព័រណ៍ ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២២ នៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ដែលបានបើកដំណើរការ កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងដែនអាកាស ដែលមានឈ្មោះថា SPYDER ផលិតដោយអ៊ីស្រាអែល ប្រើប្រាស់មីស៊ីល Python-5 ដែលស្វែងរកកំដៅ និងមីស៊ីល Derby ដឹកនាំដោយរ៉ាដា ដើម្បីបំផ្លាញគោលដៅដូចជា យន្តហោះគ្មានមនុស្សបើក UAVs ឧទ្ធម្ភាគចក្រ និងមីស៊ីលផ្សេងទៀត។
ពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ ដែលជាពិព័រណ៍សព្វាវុធទ្រង់ទ្រាយធំលើកដំបូង នៅវៀតណាមដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែធ្នូដល់ថ្ងៃទី ១០ ខែធ្នូ មានការចូលរួមដោយ ក្រុមហ៊ុនយោធាជាង ១៧០ និងអាជីវកម្មមកពី ៣០ ប្រទេស និងដែនដី។
រថក្រោះ យន្តហោះ ឧទ្ធម្ភាគចក្រ និងប្រព័ន្ធរ៉ាដាជាច្រើនគ្រឿង ត្រូវបានដាក់តាំងបង្ហាញនៅលើ តំបន់ខាងក្រៅដែលលាតសន្ធឹង លើផ្ទៃដីជាង ២០ ០០០ម៉ែត្រការ៉េ។
សព្វាវុធជាច្រើនរួមមាន កាំជ្រួចប្រឆាំងដែនអាកាស S-125-2TM ដែលជារបស់វៀតណាម អាចបំផ្លាញគោលដៅដែល ហោះហើរក្នុងល្បឿន ៩០០ ម៉ែត ក្នុងមួយវិនាទី នៅចម្ងាយអតិបរមា ៣៥ គីឡូម៉ែត្រ ៕
ប្រែសម្រួលៈ ណៃ តុលា