បរទេស ៖ វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ឧបទ្វីបគ្រីមៀ ដែលគ្រប់គ្រង ដោយរុស្ស៊ី នៅតែស្ថិតក្នុងហានិភ័យ នៃការវាយប្រហារ របស់អ៊ុយក្រែន បន្ទាប់ពីអាជ្ញាធរចម្រុះរុស្ស៊ីអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើកលើឧបទ្វីបសមុទ្រខ្មៅ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សាខានៃតំបន់ គ្រីមៀ នៃអង្គភាពព័ត៌មាន សហរដ្ឋអាមេរិក RFE/RL បានរាយការណ៍ថា បានឮការផ្ទុះដ៏ខ្លាំងក្លា នៅក្នុងកំពង់ផែ Sevastopol ដែលជាផ្ទះ របស់កងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ី។
លោក Mikhail Razvozhayev អភិបាលក្រុង Sevastopol បាននិយាយថា សំឡេងនោះ គឺថាយន្តហោះគ្មានមនុស្ស បើកត្រូវបានបាញ់ទម្លាក់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា “ពិតជាមានហានិភ័យ ពីព្រោះភាគីអ៊ុយក្រែន បន្តគោលនយោបាយ រៀបចំការវាយប្រហារភេរវកម្ម” ។
ទីតាំងយោធារុស្ស៊ីនៅតំបន់ គ្រីមៀ ក៏ដូចជាស្ពានតភ្ជាប់ ពីដីគោករុស្ស៊ីទៅកាន់ឧបទ្វីប ត្រូវបានវាយប្រហារ ជាបន្តបន្ទាប់ចាប់តាំងពីកងកម្លាំង របស់ទីក្រុងម៉ូស្គូបានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ដែលជំរុញឱ្យអភិបាលខេត្ត ដែលស្របតាមក្រឹមឡាំង បញ្ជាឱ្យសាងសង់បន្ទាយការពារកាលពីខែមុន។
លោក Peskov កាលពីថ្ងៃព្រហស្បតិ៍ បានហៅជំហាន របស់តំបន់គ្រីមៀ ក្នុងការពង្រឹងការការពារ “មានប្រសិទ្ធភាព” ប៉ុន្តែបានបញ្ឈប់ការវាយតម្លៃថា តើពួកគេគ្រប់គ្រាន់ដើម្បីការពារប្រឆាំង នឹងការវាយប្រហារ នាពេលអនាគតដែរឬទេ៕