ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ អាមេរិក ទទួលផលប្រយោជន៍ ដ៏មហាសាលពីវិបត្ដិអ៊ុយក្រែន

ម៉ូស្គូ៖ មន្រ្តីរុស្ស៊ីម្នាក់បានឲ្យដឹងថា អាមេរិក ទទួលផលប្រយោជន៍ ដ៏មហាសាលពីវិបត្ដិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះជាការវិវត្ដន៍ ចុងក្រោយនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពាក់កណ្តាលនៃមនុស្ស ៣០ម៉ឺន នាក់ដែលត្រូវបានព្រាងកំឡុងពេល ចល័តដោយផ្នែកនៅក្នុងខែកញ្ញា ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ នៃប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន ហើយ ៧៧០០០ នាក់ក្នុងចំណោមពួកគេ គឺនៅជាមួយអង្គភាពយុទ្ធសាស្ត្រ និងសិទ្ធិមនុស្ស។

លោក​បាន​បន្ថែម​ថា មិន​ចាំបាច់​ពង្រីក​ការ​ចល័ត​នេះ​ទេ។ ទន្ទឹមនឹងនោះ លោក ពូទីន បានលើកឡើងថា រុស្ស៊ី នឹងមិនមែនជាមនុស្សល្ងង់ ដែលប្រើអាវុធនុយក្លេអ៊ែរមុននោះទេ ហើយចាត់ទុកអាវុធប្រល័យលោក ជាមធ្យោបាយការពារ និងការសងសឹកឡើយ។

ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីថាមពលជាន់ខ្ពស់ម្នាក់ថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារច្រើនជាង ១០០០ដង ប្រឆាំងនឹងប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ។

លោក Volodymyr Kudrytskyi នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន Ukrenergo បានលើកឡើងថា “គ្រាប់ផ្លោង និងកាំជ្រួចជាង ១០០០គ្រាប់ ត្រូវបានបាញ់នៅទីតាំង និងខ្សែបណ្តាញអគ្គិសនី រួមទាំងស្ថានីយរង។ ជាអកុសល ការវាយប្រហារទាំងនេះបានបណ្តាលឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ៊ុយក្រែន និងប្រព័ន្ធរបស់យើង” ។

លោក Kudrytskyi បានបន្ដថា ប្រទេសអ៊ុយក្រែន កំពុងជួបប្រទះនឹងការខ្វះខាតដ៏ធំ នៃសមត្ថភាពផលិតថាមពល បន្ទាប់ពីការវាយប្រហារ ទោះបីជាមានការថយចុះនៃ ការប្រើប្រាស់ថាមពលពី ២៥ ទៅ ៣០ ភាគរយធៀបនឹងរយៈពេលមុនជម្លោះក៏ដោយ។

លោកបានបន្ថែមថាក្រុមហ៊ុន Ukrenergo បានបង្កើតផែនការជាក់លាក់មួយ ក្នុងគោលបំណងរក្សាប្រព័ន្ធថាមពលរួមបញ្ចូលគ្នា ក្នុងអំឡុងពេលរដូវរងា ដើម្បីប្រឈមមុខនឹងការ វាយប្រហារពីរុស្ស៊ីបន្ថែមទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top