បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបង្កើនសន្តិសុខ សម្រាប់ភ្ញៀវទេសចរ ខណៈដែលចំនួនភ្ញៀវបរទេសចូលមក ក្នុងប្រទេសអាស៊ីអាគ្នេយ៍ នៅតែបន្តកើនឡើង។
លោក Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលបានឲ្យដឹងថា លោក ប្រាយុទ្ធ បានជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធ ប៉ូលីស និងប្រតិបត្តិករអាជីវកម្មទេសចរណ៍ បង្កើនវិធានការសន្តិសុខនៅគ្រប់ទីកន្លែង និងធានាសុវត្ថិភាពសុខភាពសាធារណៈ។
លោក Traisuree បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងលំហូរភ្ញៀវទេសចរណ៍ បន្តក្នុងរដូវកាលខ្ពស់ ការធានាសុវត្ថិភាពទាំងភ្ញៀវទេសចរថៃ និងភ្ញៀវបរទេសមានសារៈសំខាន់ណាស់ ក្នុងការរក្សាទំនុកចិត្តរបស់ពួកគេ ក្នុងការធ្វើដំណើរក្នុងប្រទេស។
គិតត្រឹមថ្ងៃទី៥ ខែធ្នូ ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៩,៧៨លាននាក់នៅឆ្នាំនេះ នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ ដោយរំពឹងថា ចំនួនសរុបនឹងកើនឡើងដល់ ១០ លាននាក់នៅថ្ងៃទី១០ ខែធ្នូ។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ និងកីឡាបានឱ្យដឹងថា ចំនួនសរុបដែលទាបជាងការ មកដល់នៃភ្ញៀវទេសចរជិត ៤០ លាននាក់ក្នុងឆ្នាំ២០២២ បានកើនឡើងពី ៦,៧លាននាក់ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២១ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឲ្យដឹងថា នាយករដ្ឋមន្ត្រីក៏បានណែនាំ ក្រសួងដឹកជញ្ជូនឱ្យទាក់ទង ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដើម្បីបង្កើនជើងហោះហើរ ទៅកាន់ប្រទេសនេះ ដើម្បីបំពេញតម្រូវការកើនឡើង ៕
ប្រែសម្រួល ឈូក បូរ៉ា