ព័ត៌មានអន្តរជាតិ

លោក ពូទីនថា ក្រោយការសារភាពរបស់ លោកស្រី Merkel, ការចាប់ផ្តើមប្រតិបត្តិការយោធា នៅអ៊ុយក្រែន គឺជាការសម្រេចចិត្តត្រឹមត្រូវ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកមានការខកចិត្តចំពោះការអត្ថាធិប្បាយថ្មីៗ របស់អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុង Minsk ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដែលលោកស្រីបានទទួលស្គាល់ថា គឺជាល្បិចកលមួយដើម្បីទិញវេលា ឱ្យអ៊ុយក្រែនបន្ថែមទៀត ដើម្បីកសាងយោធារបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ពូទីន ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា “តើអ្នកអាចនិយាយអ្វីចំពោះរឿងនោះ?” ដោយបន្ថែមថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឮការសារភាពបែបនេះ ពីអតីតមេដឹកនាំអាល្លឺម៉ង់ ដោយជឿថាដៃគូរបស់រុស្ស៊ី នៅទីក្រុងប៊ែរឡាំង “បានប្រព្រឹត្តចំពោះយើងដោយស្មោះ” ។

មេដឹកនាំរុស្ស៊ីបាននិយាយថា ការកត់សម្គាល់របស់លោកស្រី Merkel ជាថ្មីម្តងទៀតបង្ហាញថា ការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន គឺជាការសម្រេចចិត្តត្រឹមត្រូវ។

លោក ពូទីន បាននិយាយដោយរំលឹកថា អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko ក៏បានសារភាពថា លោកមិនមានចេតនាក្នុងការប្រកាន់ខ្ជាប់ នូវឯកសារនៅពេលលោក បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៤ និង ២០១៥ ថា “ដូចដែលវាប្រែថា គ្មាននរណាម្នាក់មានបំណងបំពេញ ផ្នែកណាមួយនៃកិច្ចព្រមព្រៀងទីក្រុង Minsk នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top