ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស៖ អ៊ុយក្រែន អាចប្រើប្រាស់អាវុធអាមេរិក ក្នុងការវាយប្រហារ Crimea បាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកជាក់ស្តែងគឺ មិនបានធ្វើការរារាំងអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុរបស់ពួកគេ ដើម្បីវាយប្រហារទៅលើទឹកដី របស់រុស្សីឬតំបន់ Crimea។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត The Wall Street Journal លោក Kuleba បានពណ៍ថាតំបន់ Crimea ដែលបានធ្វើបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៤ ទៅស្ថិតក្រោមការគ្រប់គ្រងរុស្សីនោះ គឺជាដែនដីដែលទទួលស្គាល់ពីអន្តរជាតិថា ជាទឹកដីរបស់អ៊ុយក្រែននៅឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា ខណៈដែលរដ្ឋាភិបាលទីក្រុងគៀវ បានសន្យាជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនថា នឹងមិនប្រើប្រាស់អាវុធរបស់ អាមេរិកដើម្បីវាយប្រហារទៅលើទឹកដី របស់រុស្សីនោះប៉ុន្តែកិច្ចព្រមព្រៀងនេះ មិនបាននិយាយទេថាហាមមិនឲ្យអ៊ុយក្រែន វាយប្រហារទៅលើតំបន់ Crimea ឡើយ។

លោកបន្តថា Crimea មិនខុសពីតំបន់ផ្សេងទៀតរបស់អ៊ុយក្រែនឡើយ ដោយរដ្ឋាភិបាលទីក្រុងគៀវអាចធ្វើការ វាយប្រហារនិងការពារពីការ លុកលុយរបស់រុស្សីជានិច្ច ៕

ប្រែសម្រួល៖ ស៊ុន លី

To Top