ព័ត៌មានអន្តរជាតិ

អាមេរិក៖ រុស្ស៊ីនិងអ៊ីរ៉ង់ ឈានទៅដល់ភាព ជាដៃគូពេញលេញ លើវិស័យការពារជាតិ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់កិច្ចសហប្រតិបត្តិការ ដ៏កក់ក្តៅបំផុតមួយស្ថិតនៅក្រោម កិច្ចព្រមព្រៀងពេញលេញនៅក្នុង វិស័យការពារជាតិរវាងគ្នា។

ការអះអាងដែលធ្វើឡើងដោយ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដោយបន្ថែមទៀតថា រុស្សីបានផ្តល់នូវការគាំទ្រគ្រប់ជ្រុងជ្រោយ ទៅឲ្យប្រទេសអ៊ីរ៉ង់ហើយ ជាពិសេសចុងក្រោយនេះ អាមេរិកបានរកឃើញដែរថា
ប្រទេសទាំងពីរក៏នឹងអាចឈានទៅដល់ ការចូលរួមគ្នាក្នុងការផលិត ដ្រូនបច្ចេកវិទ្យាថ្មីៗរួមគ្នាផងដែរ។

អ្នកនាំពាក្យរបស់ក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិកលោក John Kirby បានថ្លែងដែរថាទំនាក់ទំនង រវាងប្រទេសទាំងពីរបានចាប់ផ្តើម អាចមើលឃើញយ៉ាងងាយ និងច្បាស់នៅពេលដែលរុស្សីបានធ្វើការ ប្រើប្រាស់អាវុធនិងដ្រូនរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ទោះពីជាអ៊ីរ៉ង់និងរុស្សីបានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ទាំងនេះក្តី៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top