ព័ត៌មានអន្តរជាតិ

Bloomberg៖ ចិន ​កំពុងទិញ​ប្រេង​ពី​រុស្ស៊ី​ លើស​តម្លៃ​កំណត់ ដោយលោកខាងលិច

បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រេងឆៅ ESPO របស់រុស្ស៊ីពីចុងបូព៌ាកំពុងត្រូវបានលក់លើសពីតម្លៃ ដែលកំណត់ដោយលោកខាងលិច ៦០ដុល្លារក្នុងមួយបារ៉ែល នៅអាស៊ី ដោយសន្និដ្ឋានថា ទីក្រុងម៉ូស្គូ អាចកំពុងប្រើប្រាស់នាវាដឹកប្រេង និងការធានារ៉ាប់រងផ្ទាល់ខ្លួន ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃនាំចេញសម្រាប់ថ្នាក់ប្រេង ESPO សម្រាប់ការចែកចាយខែមករា ត្រូវបានប៉ាន់ប្រមាណថា ៦៧,១១ដុល្លារ ដោយអ្នកផ្តល់ព័ត៌មានតម្លៃឯករាជ្យ Argus Media កាលពីថ្ងៃព្រហស្បតិ៍ និងក្រុមហ៊ុនចម្រាញ់ឯករាជ្យមួយចំនួន របស់ប្រទេសចិន ដែលបានកក់ទំនិញប្រេងរួចហើយ សម្រាប់ខែនោះ។

ផ្ទាំងពាណិជ្ជកម្ម

តម្លៃនៃការនាំចេញប្រេងពីសមុទ្ររុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ត្រូវបានណែនាំដោយ EU បណ្តាប្រទេស G7 និងអូស្ត្រាលីកាលពីថ្ងៃទី ៥ ខែធ្នូ។ វាបានហាមឃាត់ក្រុមហ៊ុនលោកខាងលិច មិនឱ្យផ្តល់ការធានារ៉ាប់រង និងសេវាកម្មផ្សេងទៀត ដល់ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី លុះត្រាតែទំនិញត្រូវបានទិញ នៅតម្លៃនេះ ឬទាបជាងតម្លៃដែលបានកំណត់។

ពាណិជ្ជករដែលដឹងពីបញ្ហានេះ បានប្រាប់ Bloomberg ថា ការលក់ប្រេងឆៅ ESPO លើសពីកម្រិតកំណត់តម្លៃ អាចមានន័យថា រុស្ស៊ីកំពុងផ្តល់កប៉ាល់ដឹកប្រេង និងការធានារ៉ាប់រងដោយខ្លួនឯង សម្រាប់ការដឹកជញ្ជូនដែលអាចដឹកជញ្ជូនពីចុងបូព៌ា ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top