បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទីបំផុតគឺបានឈានទៅដល់ ការសម្រេចចិត្ត
ជាចុងក្រោយក្នុងការបញ្ជូន ប្រព័ន្ធការពារមីស៊ីល Patriot missile ហើយទៅឲ្យប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលទីក្រុងគៀវកន្លងមក បានធ្វើការស្នើសុំប្រព័ន្ធការពារអាកាសនេះ ពីសហរដ្ឋអាមេរិកពោលគឺអស់រយៈពេល
ជាច្រើនខែកន្លងមកហើយ ខណៈដែលរុស្សីនៅតែបន្តធ្វើការ វាយប្រហារទៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធ
របស់អ៊ុយក្រែននៅឡើយ។
ផែនការនៅក្នុង ដំណាក់កាលចុងក្រោយ នៃការអនុម័តកញ្ចប់ជំនួយយោធានេះ ត្រូវបានធ្វើឡើងដោយមានការចុះហត្ថលេខា
ពីសំណាក់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin មុនពេលដែលត្រូវបានបញ្ជូន ទៅកាន់លោកប្រធានាធីបតី៕
ប្រែសម្រួល៖ ស៊ុន លី