បរទេស៖ លោកអ្នកនាំពាក្យនៃវិមានក្រមឡាំង Dmitry Peskov បានធ្វើការឆ្លើយតបភ្លាមៗ ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលដែលរដ្ឋាភិបាល ទីក្រុងគៀវបានដាក់សំណើសុំសាជាថ្មី ទៅកាន់លោកខាងលិច ដែលជាអ្វីរុស្សីមើលឃើញថា ក្លាយទៅជាកត្តាជុំរុញឲ្យមានការ ប្រើប្រាស់ហិង្សាដាក់គ្នាបន្ថែមទៀត។
លោក Peskov បានថ្លែងថាអ៊ុយក្រែនបាន ដាក់ស្នើសុំកិច្ចការងារចំនួន ៣ជំហ៊ាន ពីសំណាក់លោកខាងលិច ដោយក្នុងនោះលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានអំពាវនាវឲ្យបរទេស ក្នុងការបន្តជួយបញ្ជូនអាវុធ មកឲ្យអ៊ុយក្រែនដែលមានរួមទាំងរថក្រោះមីស៊ីល ចំងាយឆ្ងាយនិងអាវុធទំនើបៗ។
ជំហ៊ានទី២អ៊ុយក្រែនចង់ឲ្យ លោកខាងលិចក្នុងការផ្តល់ឲ្យ នូវហ្គាសបន្ថែមទៀតចំនួន ២ពាន់ម៉ែត្រគូប ដើម្បីឲ្យអ៊ុយក្រែនអាចឆ្លងកាត់ រដូវរងារឆ្នាំនេះហើយជាចុងក្រោយ រដ្ឋាភិបាលក្រុងគៀវ បានស្នើសុំឲ្យបរទេសក្នុងការ បន្តដាក់សំពាធនយោបាយ ដើម្បីឲ្យមានភាពធូរស្រាល នៃជម្លោះជាមួយនឹងរុស្សី៕
ប្រែសម្រួលល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
