កាលពីថ្ងៃទី ១២ ខែធ្នូ អ្នកទទួលខុសត្រូវ នៃអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ប្រទេសចិន នឹងប្រើយន្តការ ដោះស្រាយវិវាទរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីប្តឹងសហរដ្ឋអាមេរិក ដែលប្រើវិធានការ ដាក់កំហិត លើផលិតផលដូចជាបន្ទះឈីប ជាដើមដែលនាំចេញ ទៅប្រទេសចិន ។
ប្រទេសចិន បានដាក់ពាក្យបណ្តឹង ទៅអង្គការពាណិជ្ជកម្មពិភពលោក គឺដើម្បីដោះស្រាយកង្វល់ របស់ចិនតាមផ្លូវច្បាប់ និងជាមធ្យោបាយ ចាំបាច់សម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន ។
អ្នកទទួលខុសត្រូវរូបនេះ បានថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបន្តធ្វើឱ្យគំនិតសន្តិសុខជាតិ មានភាពទូទៅ ប្រើប្រាស់ដោយ គ្មានហេតុផល នូវវិធានការដាក់កំហិតការ នាំចេញ ដែលបានរារាំងភាពប្រក្រតី នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ផ្នែកបន្ទះឈីប និងផលិតផលផ្សេងទៀត គំរាមកំហែងដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល បំផ្លាញដល់សណ្តាប់ធ្នាប់ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បំពានបទដ្ឋានសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ល្មើសក្រឹត្យក្រមមូលដ្ឋាន ផ្នែកសេដ្ឋកិច្ច ព្រមនិងប៉ះពាល់ដល់ផល ប្រយោជន៍នៃការអភិវឌ្ឍដោយសន្តិភាពជាសកល វាគឺជាការអនុវត្ត នៃលទ្ធិគាំពារ និយមពាណិជ្ជកម្ម៕