បរទេស ៖ យោងតាមការស្ទាបស្ទង់ និងស្រាវជ្រាវមួយ កាលពីពេលថ្មីៗនេះ បានបង្ហាញថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺស្ថិតនៅឆ្ងាយខ្លាំងណាស់ ពីបញ្ហាសំខាន់ៗ ដែលអាមេរិកកំពុងជួបប្រទះ ដែលក្នុងនោះរួមមានទាំង បញ្ហាអតិផរណា បញ្ហាសេដ្ឋកិច្ចបញ្ហាជនភៀសខ្លួនផង គឺជាមូលហេតុសំខាន់ នៃវិបត្តិនៅក្នុងប្រទេសខ្លួនឯង ។
ការស្រាវជ្រាវ និងស្ទាបស្ទង់ ដោយ Gallup កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថាពលរដ្ឋអាមេរិក មិនដល់១ភាគរយឡើយ ដែលបានដាក់ប្រទេសរុស្សី នៅក្នុងបញ្ជីបញ្ហាធ្ងន់ធ្ងរ របស់អាមេរិកខ្លួនឯង សម្រាប់វិបត្តិ ដែលកំពុងកើតឡើង នៅក្នុងឆមាសទី២នេះ។
ពលរដ្ឋ ដែលជាអ្នកឆ្លើយ តបប្រមាណជាមធ្យម ១៩ភាគរយ នៅក្នុងការស្រាវជ្រាវ ពេញមួយឆ្នាំ២០២២កន្លងមកនេះ បានយល់ឃើញថារដ្ឋាភិបាល អាមេរិកអាណត្តិនេះ គឺជាបញ្ហាធំដែលធ្វើឲ្យវិបត្តិកើតមានឡើង នៅក្នុងប្រទេសហើយ តាមពីក្រោយគឺ ជាបញ្ហាវិបត្តិអតិផរណា ដែលមានអ្នកឆ្លើយតបប្រមាណជា ១៦ភាគរយ និងបញ្ហាវិបត្តិសេដ្ឋកិច្ចសកល មានប្រមាណជា១២ភាគរយ។
គួរឲ្យដឹងដែរថា ពលរដ្ឋអាមេរិក ដែលជឿជាក់ថា រុស្សីគឺជាបញ្ហាសំខាន់ របស់អាមេរិកកាលពីខែកុម្ភៈ ធ្លាប់បានហក់ឡើងពី២ទៅដល់៩ភាគរយម្តងដែរ និងខែមិនាបន្ទាប់ពីរុស្សីបាន បើកការវាយប្រហារ លើប្រទេសអ៊ុយក្រែន ប៉ុន្តែក្រោយមក វាបានធ្លាក់ចុះមកត្រឹម៥ភាគរយ នៅខែមេសានិងបន្តធ្លាក់មិនដល់១ភាគរយផង នៅក្នុងរយៈពេល៥ខែចុងក្រោយនេះ ៕
ប្រែសម្រួល៖ស៊ុនលី