ព័ត៌មានអន្តរជាតិ

ចិន ដកមន្ត្រីទូតជាច្រើននាក់មកប្រទេសវិញ ក្នុងពេលប៉ូលីសអង់គ្លេស ស្នើសុំធ្វើការសាកសួរ

បរទេស៖ប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសធ្វើមាតុភូមិនិវត្តជនជាតិចំនួន៦នាក់ ដែលជាមន្ត្រីទូតតំណាងនៅអង់គ្លេស និងក៏ជាបុគ្គលដែលប៉ូលីសអង់គ្លេសនឹងធ្វើការសាកសួរ ជុំវិញបញ្ហាវាយតបគ្នាជាមួយនឹងក្រុមអ្នកតវ៉ាប្រឆាំង នឹងប្រទេសលោកខាងលិចផងដែរ។

ហេតុការណ៍តវ៉ាប្រឆាំងដែលបានកើត ឡើងនៅក្នុងអំឡុងពេលនៃការសម្រុកចូលស្ថានកុងស៊ុលចិន នៅក្នុងទីក្រុង Manchester កាលពីខែតុលា នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រី ក្រសួងការបរទេសអង់គ្លេសលោក James Celvery បានបញ្ជាក់កាលពីថ្ងៃពុធដដែលនេះ។

លោក Cleverly បានថ្លែងទៀតថាក្រុមកម្លាំងអនុវត្តច្បាប់របស់អង់គ្លេស បានស្នើសុំធ្វើការសាកសួរជាមួយ នឹងមន្ត្រីទូតទាំង៦នាក់នោះហើយកាលកំណត់ ត្រូវបានធ្វើឡើងត្រឹមថ្ងៃពុធប៉ុន្តែរដ្ឋាភិបាលក្រុង ប៉េកាំងបានសម្រេចចិត្តធ្វើមាតុភូមិនិវត្តមន្ត្រីការទូតចិន ទាំងអស់នោះមកប្រទេសកំណើតវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top