ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ថា ទីក្រុងមូស្គូ មិនត្រូវឈ្នះ ហើយនឹងមិនឈ្នះសង្គ្រាម នៅអ៊ុយក្រែនផងដែរ

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងកាលពីថ្ងៃពុធថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កំពុងព្យាយាមរកលេសសម្រាប់ការ បរាជ័យផ្ទាល់ខ្លួនរបស់លោក។ ទីក្រុងមូស្គូបានឆ្លើយតបទៅនឹង សុន្ទរកថាដែលលោក Scholz ថ្លែងកាលពីដើមសប្តាហ៍នេះ ដោយបានរិះគន់គោលនយោបាយ ការបរទេសរបស់រុស្ស៊ី និងបានប៉ាន់ស្មានអំពីអនាគត របស់ប្រទេសនេះបន្ទាប់ពី ការបញ្ចប់នៃជម្លោះនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ Eastern សម្រាប់ធុរកិច្ចអាល្លឺម៉ង់ (OA) ដែលជាសមាគមពាណិជ្ជកម្មផ្តោតលើ ទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត លោក Scholz បានអះអាងថា រដ្ឋាភិបាលរុស្ស៊ីនឹងត្រូវការ “ឱកាសដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឡើងវិញ ក្នុងពេលមួយផ្សេងទៀតដែលអាចធ្វើទៅបាន” នៅពេលដែលទីក្រុងម៉ូស្គូ ចាញ់នៅអ៊ុយក្រែន។ អធិការបតីបានចោទប្រកាន់ ទៅលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពីការព្យាយាមបង្កើតចក្រភពរុស្ស៊ីឡើងវិញ ដោយបន្ថែមថា ទីក្រុងមូស្គូ មិនត្រូវឈ្នះ ហើយ “នឹងមិនឈ្នះ” ផងដែរនៅក្នុងអ៊ុយក្រែន។

ធ្វើអត្ថាធិប្បាយលើសុន្ទរកថារបស់អធិការបតី ត្រូវបាន ក្រសួងការបរទេសរុស្ស៊ីឆ្លើយតបថា ទីក្រុងម៉ូស្គូនឹងមិន “សួរ” ទីក្រុងប៊ែកឡាំងសម្រាប់អ្វីនោះទេ ដោយបន្ថែមថាអ្នកនយោបាយអាល្លឺម៉ង់ “ត្រូវតែយល់អំពីរឿងនេះម្តង និងសម្រាប់ទាំងអស់គ្នា” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top