ព័ត៌មានអន្តរជាតិ

ក្រុមអ្នកឃ្លាំមើលព្យាករណ៍ ជនស៊ីវិលដែលស្លាប់ក្នុងការវាយប្រហារ ដោយអ៊ុយក្រែនក្នុងតំបន់ Donbass

បរទេស៖ ក្រុមអ្នកឃ្លាំមើលនៅក្នុងស្រុកមួយក្រុម បានធ្វើការអះអាងថា អាវុធដែលផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ពីសំណាក់អង្គការណាតូបានអនុញ្ញាតិឲ្យ រដ្ឋាភិបាលទីក្រុងគៀវបានបើក ធ្វើការវាយប្រហារយ៉ាងមាន ប្រសិទ្ធភាពទៅលើទីក្រុង Donbass និងជាពិសេសជនស៊ីវិលដែលរស់នៅទីនោះ។

ក្រុមអ្នកឃ្លាំមើលនេះបានបង្ហាញ ពីតួលេខព្យាករណ៍និងត្រូវបាន យកមកចេញផ្សាយដោយ rt.com ថាជនស៊ីវិលដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារដោយ អ៊ុយក្រែននៅក្នុងតំបន់ Donbass ចាប់តាំងតែពីខែកុម្ភៈនោះ មកដល់ពេលនេះមានចំនួនប្រហែលជា ៤៥០០នាក់ មកហើយខណៈដែលអ្នករបួស អាចមានទៅដល់ ៤០០០នាក់ផងដែរ។

អ្នកនាំពាក្យរបស់ក្រុមឃ្លាំមើលក្នុងតំបន់ Donbass នាង Natalya Shutkina តំណាងរបស់ក្រុម JCCC បានថ្លែងថា៖ ពួកយើងបានកត់ត្រាទុកចំនួន នៃពលរដ្ឋស៊ីវិល ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារកន្លងមក មានការកើនឡើងទៅដល់ ៤ខ្ទង់ ក្នុងចំណោមអ្នកស្លាប់ទាំងអស់។

នាង Shutkina បានបញ្ជាក់ទៀតថា គិតចាប់តាំងតែពិថ្ងៃទី១៧ ខែកុម្ភៈ មកពលរដ្ឋស៊ីវិលប្រមាណជា ៤៥២៧នាក់ បានបាត់បង់ជីវិតរួមទាំងកុមារ ១៥៤នាក់ផង ហើយប្រមាណជា ៤៣១៧នាក់ទៀត រងរបួសដោយក្នុងនោះមានកុមារ ២៧៤នាក់ហើយ ការវាយប្រហារដោយអ៊ុយក្រែន បានបំផ្លាញផ្ទះសំបែងដល់ទៅ ១២០០០ខ្នងទីតាំងពេទ្យ ១២៨កន្លែង និងទីតាំងសាធារណៈប្រមាណជា ៦៧ផ្សេងទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top