ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បន្ថែមក្រុមហ៊ុនចិន ជាច្រើនទៀត ចូលក្នុងបញ្ជីខ្មៅ

បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានកាសែតចេញ ផ្សាយព្រោងព្រាត ថា បានធ្វើការ ដាក់បញ្ចូលក្រុមហ៊ុន អ្នកផលិតបន្ទះឈីបរបស់ចិន Yangtze Memory Technology (YMTC) ព្រមទាំងក្រុមហ៊ុន ផ្សេងទៀត ប្រមាណជា៣០ទៅក្នុងបញ្ជីខ្មៅ នៃការធ្វើពាណិជ្ជកម្មរបស់អាមេរិក ដើម្បីរារាំងពួកគេមិនឲ្យទិញផលិតផល និងគ្រឿងបន្លាស់ របស់អាមេរិកឡើយ។

ប្រភពដែលបានបញ្ជាក់ប្រាប់ ទៅកាន់ កាសែត The Bloomberg បានឲ្យដឹងដែរថា បណ្តាក្រុមហ៊ុនដែលបានដាក់បញ្ចូល ក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកនេះ នឹងត្រូវចាប់អនុវត្តគោលការណ៍ យ៉ាងលឿនបំផុត នៅក្នុងសប្តាហ៍នេះ។

យោងតាមការ របាយការណ៍មានន័យថា បណ្តាក្រុមហ៊ុនដែលមាននៅក្នុងបញ្ជី នឹងមិនអាចមានសិទ្ធ ក្នុងការបញ្ជាទិញបច្ចេកវិទ្យាណាទាំងអស់ ពីក្រុមហ៊ុនអ្នកផ្គត់ផ្គង់ អាមេរិកលុះត្រាណាតែពួកគេ ទទួលបានសិទ្ធនាំចេញ ជាពិសេសខណៈដែលកន្លងមក លក្ខខណ្ឌនេះ
ត្រូវបានគេមើលឃើញហើយថា រដ្ឋាភិបាលវ៉ាស៊ិនតោន បានអនុវត្តទៅលើក្រុមហ៊ុនយក្ស របស់ចិនដូចជា Huawei ជាដើមរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top