នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលដំណឹង ពីសហព័ន្ធឧស្សាហកម្ម WAPI ឱ្យដឹងថា បច្ចេកទេសគន្លឹះស្តីពីសុវត្ថិភាពបណ្តាញ IOT (TRAIS)ដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិន បានក្លាយជាស្តង់ដាអន្តរជាតិដែលត្រូវបានចេញផ្សាយដោយអង្គការ ធ្វើអន្តរជាតូបនីយកម្មស្តង់ដា/គណៈកម្មាធិការអន្តរជាតិ សម្រាប់ការធ្វើអន្តរជាតូបនីយកម្មស្តង់ដា ចំពោះគម្រោងអេឡិចត្រូនិក(ISO/IEC) ។ វាគឺជាស្តង់ដាអន្តរជាតិមួយទៀត របស់ចិនដែលមានកម្មសិទ្ធិបញ្ញារបស់ខ្លួន ក្នុងវិស័យបច្ចេកវិទ្យាគន្លឹះនៃបណ្តាញ IOT ។
តាមការបញ្ជាក់ឱ្យដឹងថា ស្ដង់ដាទាំងនេះអាចផ្តល់សេវាកម្មសុវត្ថិភាពខ្ពស់ ដូចជាការធ្វើការវិនិច្ឆ័យពីតួអង្គពិតនិងសុវត្ថិភាពទូរគមនាគមន៍ជាដើម ហើយនឹងបង្ការប្រកបដោយប្រសិទ្ធភាព នូវការគំរាមកំហែងផ្នែកសុវត្ថិភាព ដូចជាការក្លែងបន្លំអត្តសញ្ញាណការលួចស្តាប់និងកែប្រែទិន្នន័យដែលសំដៅចំពោះប្រព័ន្ធ RFID ជាដើម ៕