ព័ត៌មានអន្តរជាតិ

សភា​អាមេរិក អនុម័ត​ច្បាប់ ​ចំណាយ​ខាង​យោធា​ យ៉ាង​ច្រើន បើ​ទោះ​បី​មាន​ការ​រិះគន់

វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់អនុញ្ញាតការពារជាតិ ប្រចាំឆ្នាំដែលមានតម្លៃជិត ៨៥៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់អនុញ្ញាតការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ហើយបានបញ្ជូនវាទៅសេតវិមាន ដើម្បីចុះហត្ថលេខាមួយសប្តាហ៍ បន្ទាប់ពីវាបានឆ្លងកាត់សភាតំណាង។

NDAA បានផ្តល់សិទ្ធិ ៨១៦,៧ពាន់លានដុល្លា សម្រាប់មន្ទីរបញ្ចកោណ និង ៣០,៣ ពាន់លានដុល្លារ សម្រាប់កម្មវិធីសន្តិសុខជាតិ នៅក្នុងក្រសួងថាមពលសហរដ្ឋអាមេរិក។

ច្បាប់នេះក៏បង្កើនកម្រិតការអនុញ្ញាតលើកំពូលដោយ ៤៥ពាន់លានដុល្លារ លើសពីសំណើថវិការបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បី “ដោះស្រាយផលប៉ះពាល់នៃអតិផរណា” ។

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ចំណាយ​ច្រើន​លើ​សកម្មភាព​យោធា។ នៅឆ្នាំ២០២១ ការចំណាយលើផ្នែកយោធា របស់សហរដ្ឋអាមេរិកតំណាងឱ្យជិត ៤០ ភាគរយ នៃចំនួនសរុបរបស់ពិភពលោក ដែលច្រើនជាងប្រទេសចំនួន ៩ បន្ទាប់រួមបញ្ចូលគ្នា។

លោក Stephen Semler សហស្ថាបនិកនៃវិទ្យាស្ថាន កំណែទម្រង់គោលនយោបាយសន្តិសុខបានសរសេរ នៅក្នុងការវិភាគមួយកាលពីថ្ងៃពុធថា NDAA ឆ្នាំ២០២៣ នឹងបង្កើនការចំណាយយោធា របស់សហរដ្ឋអាមេរិកដ ល់កម្រិតមួយដែលធ្វើឱ្យ “សូម្បីតែថវិកាកំពូលនៃសម័យសង្គ្រាមត្រជាក់ របស់មន្ទីរប៉ង់តាហ្គោន សុំខ្មាស់”៕​ ​ប្រែសម្រួល ឈូក បូរ៉ា

To Top