គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៧៦គ្រាប់ និងបានធ្វើការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហាររដ្ឋធានី គៀវ និងទីក្រុងនានានៅភាគខាងជើង ខាងត្បូង ខាងលិច និងភាគកណ្តាល ។ មនុស្ស២នាក់បានស្លាប់នៅពេល អគារលំនៅឋានមួយត្រូវបាន វាយប្រហារនៅទីក្រុង Kryvyi Rih និងអ្នកទី៣បានស្លាប់នៅ ក្រុង Kherson ។
ការវាយប្រហារកាន់តែ ខ្លាំងឡើងក្នុងសប្តាហ៍នេះ នៅគ្រាដែលរុស្ស៊ីកំណត់គោលដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់អ៊ុយក្រែន ។
ថាមពលបានធ្លាក់ចុះទាំងស្រុងនៅក្រុង Kharkov នៅភាគខាងជើង និងតំបន់មួយចំនួនទៀត ។
រដ្ឋមន្ត្រីថាមពលបានប៉ាន់ប្រមាណថា រោងចក្រផលិតថាមពលអគ្គីសនីចំនួន៩ ត្រូវបានខូចខាត ហើយមន្ត្រីរបស់ប្រធានាធិបតី បានលើកឡើងថា ការដាច់ភ្លើងកំពុងកើតឡើងនៅទូទាំងប្រទេស ។ ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បានឲ្យដឹងថា ការប្រើប្រាស់ថាមពលបានធ្លាក់ចុះ ពាក់កណ្តាលចាប់តាំងពីការ វាយប្រហារនៅថ្ងៃសុក្រនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា