ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសចិន នៅថ្ងៃសុក្រនេះបានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត Long March-11 ដោយបញ្ជូនផ្កាយរណបទៅក្នុងលំហ ។
គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោង ២និង១៧នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-21 ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន ។
គួរបញ្ជាក់ថា Shiyan មានន័យថា “ពិសោធន៍” ជាភាសាចិន ។ ផ្កាយរណប Shiyan ដែលទើបនឹងបាញ់បង្ហោះ នឹងត្រូវប្រើសម្រាប់ការផ្ទៀងផ្ទាត់ ក្នុងគន្លងនៃបច្ចេកវិទ្យាអវកាសថ្មី ។
មជ្ឈមណ្ឌលបាញ់បង្ហោះបានឲ្យដឹងថា វាគឺជាបេសកកម្មបង្ហោះលើកទី៤៥៦ ហើយដែលប្រើគ្រាប់រ៉ុក្កែតស៊េរី Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា