ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អនុម័តកញ្ចប់ថវិកា ១០ពាន់លានអឺរ៉ូ សម្រាប់ទិញយន្តហោះ F-35 ពីក្រុមហ៊ុន Lockheed Martin

ប៊ែរឡាំង ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Christine Lambrecht បានឲ្យដឹងថា សភាអាល្លឺម៉ង់ បានអនុម័តកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ជាផ្នែកនៃគម្រោងលទ្ធកម្មយោធា ដែលមានតម្លៃ ១៣ ពាន់លានអឺរ៉ូ (១៤ ពាន់លានដុល្លារ) ។

គណៈកម្មាធិការថវិការបស់សភា បានអនុម័តការទិញនេះ រួមទាំងទឹកប្រាក់ចំនួន ១០ពាន់លានអឺរ៉ូសម្រាប់យន្តហោះ F-35 ក៏ដូចជាមូលនិធិ សម្រាប់ការទិញវិទ្យុឌីជីថល ដែលបានអ៊ិនគ្រីប និងកាំភ្លើងវាយប្រហារ។

ការទិញឧបករណ៍យោធា គឺស្ថិតក្នុងចំណោមការទិញប្រាក់ដំបូងគេ ពីមូលនិធិពិសេស ១០០ ពាន់លានអឺរ៉ូ ដែលអធិការបតី លោក Olaf Scholz បានប្រកាសនៅក្នុងការ ផ្លាស់ប្តូរគោលនយោបាយ ដ៏សំខាន់មួយថ្ងៃបន្ទាប់ពីការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ។

កញ្ចប់ថវិកានេះ​មាន​ន័យ​ថា ​នឹង​នាំ​យក​អាវុធ និង​ឧបករណ៍​របស់​យោធា​អាល្លឺម៉ង់ ​ត្រឡប់​ទៅ​តាម​ស្តង់ដារ​វិញ ​បន្ទាប់​ពី​ការ​ខូច​ខាត​រាប់ ​ទសវត្សរ៍​បន្ទាប់​ពី​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ ។

ក្នុងចំណោមមូលនិធិ ១០០ ពាន់លានអឺរ៉ូ សម្រាប់កងកម្លាំងប្រដាប់អាវុធ លោកស្រី Lambrecht បានឲ្យដឹងថា “នេះប្រហែលជាមិនគ្រប់គ្រាន់នោះទេ ក្នុងការបិទចន្លោះប្រហោង ដែលបានលេចឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែយើងមិន យកចិត្តទុកដាក់លើលទ្ធកម្ម។”

អាល្លឺម៉ង់ មានបំណងទិញយន្តហោះចម្បាំង បំបាំងកាយ F-35 សរុបចំនួន ៣៥គ្រឿង រួមទាំងកាំជ្រួច និងសព្វាវុធ និងបរិក្ខារផ្សេងទៀត ជាមួយនឹងយន្តហោះចំនួន ៨ គ្រឿងដំបូង ដែលនឹងត្រូវចែកចាយ នៅឆ្នាំ២០២៦៕

ប្រែសម្រួល ឈូក បូរ៉ា

To Top