ព័ត៌មានអន្តរជាតិ

យោធាអាមេរិក បោះទីតាំង មកក្បែ រព្រំដែនរុស្សី

បរទេស ៖ យោងតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងការពាជាតិ នៃប្រទេសអេស្តូនី កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាកងកម្លាំង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរ មកដល់ប្រទេស របស់ខ្លួនហើយនៅសប្តាហ៍នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់អង្គការណាតូក្នុងការថែរក្សាសុវត្ថិភាព ជូនព្រំដែនភាគខាងកើត រវាងអឺរ៉ុបនិងរុស្សី។

នៅក្នុងសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងជាសាធារណៈក្រសួង បានបញ្ជាក់ថាកងកម្លាំង យោធារបស់សហរដ្ឋអាមេរិកនឹងត្រូវបោះទីតាំងមូលដ្ឋាន នៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួន Taara ដែលស្ថិត នៅក្នុងទីក្រុង Voru មានចំងាយត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនជាមួយ នឹងប្រទេសរុស្សី។

មេបញ្ជាក់ារធំមួយរបស់ របស់អេស្តូនីបានថ្លែងថា នៅក្រោយពេលដែលយោធាអាមេរិក បានធ្វើដំណើរមកដល់ទីតាំងនេះយើងអាចរំពឹងទុកបានថា ក្រុមសម្ព័ន្ធមិត្តនឹង អាចធ្វើការសហការ គ្នានិងបញ្ចូលគ្នាទៅជា អង្គភាពមួយ។

ជាការឆ្លើយតប ចំពោះសកម្មភាពនេះរុស្សី នៅតែបន្តប្រកាសថ្កោលទោស ចំពោះការកសាងកម្លាំងយោធា នៃក្រុមសម្ព័ន្ធមិត្តនៅក្បែរព្រំដែនរបស់ខ្លួន ព្រមទាំងការបញ្ជូនអាវុធ ជាច្រើនឲ្យអ៊ុយក្រែន ផងនោះដោយនិយាយថា វានឹងអាចធ្វើជម្លោះកាន់តែអូស បន្លាយប៉ុណ្ណោះដោយមិន មានអ្វីនឹងផ្លាស់ប្តូរ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top