ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ជួបជាមួយមេទ័ព ក្រោយបាញ់មីស៊ីល ១គ្រាប់ទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយមេទ័ព របស់លោកនៅថ្ងៃតែមួយ កងកម្លាំងរបស់លោក បានបាញ់បង្ហោះគ្រាប់មីស៊ីល ១គ្រាប់ទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន ។

លោក ពូទីន បានចំណាយពេលភាគច្រើន នៅថ្ងៃសុក្រនៅឯទីស្នាក់ការកណ្តាលនៃ “ប្រតិបត្តិការយោធាពិសេស” ដើម្បីពិភាក្សាអំពីគំនិតសម្រាប់ អ្វីដែលវិធានការបន្ទាប់របស់រុស្ស៊ីគួរតែធ្វើ ។

ការជួបប្រជុំនេះបានកើតឡើង នៅគ្រាដែលមន្ត្រីយោធាអ៊ុយក្រែន មួយចំនួនបានអះអាងថា រុស្ស៊ីកំពុងរៀបចំផែនការវាយលុក ប្រហែលជានៅដើមឆ្នាំក្រោយ ។

ការវាយប្រហាររបស់រុស្ស៊ី លើបណ្តាញថាមពលអ៊ុយក្រែន បានធ្លាក់ចូលក្នុងភាពងងឹតរាប់លាននាក់ ។

រូបភាពពីកិច្ចប្រជុំកាលពីថ្ងៃសុក្រ បានបង្ហាញឱ្យឃើញលោក ពូទីន អមដោយរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងប្រធានកងកម្លាំងប្រដាប់អាវុធ Valeriy Gerasimov ។

មេដឹកនាំវិមានក្រឹមឡាំងត្រូវបានគេ ឃើញប្រាប់ដល់មន្ត្រីយោធាតាមទូរទស្សន៍រដ្ឋថា “យើងនឹងស្តាប់មេបញ្ជាការ ក្នុងទិសដៅប្រតិបត្តិការនីមួយៗ ហើយខ្ញុំចង់ស្តាប់សំណើរបស់ អ្នកអំពីសកម្មភាពជាបន្ទាន់ និងរយៈពេលមធ្យមរបស់យើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top