ព័ត៌មានអន្តរជាតិ

អាមេរិក ប្រឆាំងអ៊ុយក្រែន ផែនការធ្វើឃាតមេទ័ពកំពូលរុស្ស៊ីម្នាក់ កាលពីខែមេសា

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថាពិតជា មានផែនការសម្លាប់មេទ័ពកំពូលរុស្សី ពីសំណាក់អ៊ុយក្រែនពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនឹង មិនគាំទ្រចំពោះគំនិតនេះឡើយ។

ប្រភពដដែលបានបន្តទៀតថា អាមេរិកបានស្រាវជ្រាវរកឃើញ ផែនការដ៏សំងាត់នេះដែលអ៊ុយក្រែន បានដាក់ផែនការប៉ុនប៉ង់ ធ្វើឃាតមេបញ្ជាការទ័ពលោក Valery Gerasimov ពិតមែនក្នុងពេលដែលលោកនឹង ត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងតំបន់ប្រយុទ្ធជួរមុខ ជម្លោះរវាងអ៊ុយក្រែន និងរុស្សីកាលពីខែមេសាកន្លងមក។

អាមេរិកបានសម្រេចចិត្តមិនចូលរួម ក្នុងសកម្មភាពនេះឡើយដោយប្រឆាំង ជាមួយនឹងអ៊ុយក្រែនពីព្រោះព្រួយបារម្ភថា វានឹងអាចនាំឲ្យមានជម្លោះ ដោយផ្ទាល់រវាងរុស្សីនិងអាមេរិក នាពេលខាងមុខ។

ទោះបីជាយ៉ាងណាក្តីអ៊ុយក្រែន បានលប់ចោលគម្រោងនេះទៅវិញ ក្រោយការពិភាក្សាជាមួយនឹងអាមេរិក រួចរាល់ហើយប៉ុន្តែទោះបីជាយ៉ាងណាក្តី អ៊ុយក្រែននៅតែបន្តបើកការវាយប្រហារ ទៅលើទីតាំងដែលជឿជាក់ថា នឹងអាចមានវត្តមានរបស់មេបញ្ជាការ រូបនោះដដែលកាលពីគ្រោះនោះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top