ព័ត៌មានអន្តរជាតិ

លោក Zelensky សារភាពថា ពិតជាបានរៀបចំផែនការ សម្លាប់មេទ័ពសំខាន់ម្នាក់ របស់រុស្សីពិតមែន

បរទេស ៖ យោងតាមការបញ្ជាក់ ដោយទឺប្រឹក្សាផ្ទាល់ របស់លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានសារភាពថា មេដឹកនាំអ៊ុយក្រែន ពិតជាបានរៀបចំផែនការ សម្លាប់មេបញ្ជាការ ទ័ពធំម្នាក់ គឺលោក Valery Gerasimov ពិតមែននៅអំឡុងពេល ដែលលោកកំពុងបំពេញទស្សនកិច្ច ទៅកាន់តំបន់ជួរមុខ កាលពីខែមេសាកន្លងមក។

លោក Alexey Arestovic ទីប្រឹក្សាជាន់ខ្ពស់ផ្ទាល់របស់ លោក Zelensky បានធ្វើការលើកឡើងនេះ ជាការឆ្លើយតបនឹងការប្រកាស ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនចំពោះផែនការ មួយនេះទៅកាន់ ក្រុមអ្នកកាសែត The New York Times ប៉ុន្តែបញ្ជាក់ថា អាមេរិកមិនបានគាំទ្រ ចំពោះផែនការនេះឡើយ ។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក បានធ្វើការឆ្លើយឆ្លង ជាមួយនឹង The New York Times ថាអាមេរិកមិនត្រឹមតែបដិសេធនោះទេ ថែមទាំងប្រឆាំង ចំពោះផែនការនេះទៀតផង ពីព្រោះយល់ឃើញថា វានឹងអាចនាំឲ្យមានការកើតឡើង នូវជម្លោះដោយផ្ទាល់ រវាងរុស្សីនិងអាមេរិក។

ទោះបីជាយ៉ាង អ៊ុយក្រែន បានទទួលយកការសម្រេចចិត្ត របស់អាមេរិកនិងបញ្ជាក់ថា លប់ចោលផែនការ សម្លាប់ក្តីប៉ុន្តែគ្រានោះអ៊ុយក្រែន នៅតែបានបើកការ វាយប្រហារ ផ្ទួនទៅកាន់ទីតាំងធំ របស់កងទ័ព រុស្សីដែលជាកន្លែង ជឿជាក់ថាលោក Gerasimov កំពុងបំពេញទស្សនកិច្ច ៕

ប្រែសម្រួល៖ស៊ុនលី

To Top