ព័ត៌មានអន្តរជាតិ

សម្ដេចប៉ាប៖ ការលុកលុយរបស់លោក ពូទីន លើអ៊ុយក្រែន គឺជាសង្រ្គាមលោកដោយគ្មាន ទីបញ្ចប់

បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំ មួយនៅចុងសប្តាហ៍អំពីការ លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។

មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញ ពីគំនិតរបស់លោកលើសង្រ្គាម នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។

សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។ ពួកគេមិនស្តាប់” ។ “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺគួរឱ្យភ័យខ្លាច។ មានភាពឃោរឃៅដ៏ធំ។ វាធ្ងន់ធ្ងរណាស់។ នេះគឺជាអ្វីដែលខ្ញុំបដិសេធជាបន្តបន្ទាប់។”

សម្តេច​ប៉ាប ដែល​បាន​មានបន្ទូលម្តង​ហើយ​ម្តង​ទៀត​ ប្រឆាំង​នឹង​ជម្លោះ​ដែល​កំពុង​បន្ត​នោះ ​ក៏​បាន​មាន​ប្រសាសន៍​ថា សម្ដេចមិន​ឃើញ​ការ​បញ្ចប់​រយៈពេល​ខ្លី​សម្រាប់សង្គ្រាម​នៅ​អ៊ុយក្រែន ​នោះទេ​ព្រោះ​វា​ជា​សង្រ្គាម​លោក​។

ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរាយការណ៍ថា កាន់តែព្រួយបារម្ភអំពីសមត្ថភាព គ្រប់គ្រងការនិទានរឿងរបស់ ប្រទេសខ្លួនជុំវិញសង្រ្គាម។ ថ្មីៗនេះ ទីក្រុងមូស្គូត្រូវបានរងការវាយដំ ដោយទណ្ឌកម្មអន្តរជាតិ ហើយបានឃើញការខាតបង់ដ៏ធំ នៅលើជួរមុខប្រឆាំងនឹង កងកម្លាំងអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top