ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន បើកធ្វើនៅទី ក្រុងប៉េកាំង

កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន បានបើកធ្វើនៅ ទីក្រុងប៉េកាំង នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំនេះ ។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន និងសមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន មានដូចជាលោក Li Qiang លោកZhao Leji លោក Wang Huning លោក Han Zheng លោក Cai Qi លោក Ding Xuexiang និងលោក Li Xi បានអញ្ជើញ ចូលរួមកិច្ចប្រជុំ ។

ថ្លែងក្នុងសុន្ទរកថា គន្លឹះ លោក Xi Jinping បានបូកសរុបការងារ សេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគ ចំពោះស្ថានការណ៍ សេដ្ឋកិច្ចបច្ចុប្បន្ន និងចាត់ចែងការងារ សេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ។ លោក Li Keqiang បានធ្វើការចាត់ចែងនិងរៀបចំផែនការ សម្រាប់ការងារ សេដ្ឋកិច្ចនៅឆ្នាំ២០២៣ ។
លោក Li Qiang ថ្លែងសុន្ទរកបញ្ចប់ ។
កិច្ចប្រជុំបានបញ្ជាក់ថា ដើម្បីធ្វើការងារ សេដ្ឋកិច្ចឱ្យបានល្អ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់ នូវការដឹកនាំដោយគ្រប់ជ្រុងជ្រោយ របស់បក្ស ជាពិសេសការដឹកនាំ ជាសមូហភាព ដោយគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ព្រមនិងប្រកាន់ខ្ជាប់ នូវការតម្កល់ទុក ការអភិវឌ្ឍជាភារកិច្ចអាទិភាព របស់បក្សក្នុងការកាន់អំណាច ដើម្បីធ្វើឱ្យប្រទេសជាតិ មានភាពរុងរឿងឡើងវិញ ។
ទី១ គឺផ្តោតលើការពង្រីក តម្រូវការក្នុងស្រុក ។ ត្រូវតម្កល់ទុកការស្តារ និង ពង្រីកការប្រើប្រាស់ជាអាទិភាព ។ ទី២ គឺពន្លឿន ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ។ ទី៣ គឺអនុវត្តជាក់ស្តែងនូវ “ការមិនងាករេចំនួន ២” ត្រូវធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅចំពោះទ្រព្យសម្បត្តិកម្មសិទ្ធិរដ្ឋ និងសហគ្រាស សកម្មសិទ្ធិរដ្ឋ និងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែង ស្នូល របស់សហគ្រាសកម្មសិទ្ធិរដ្ឋ ។ ត្រូវប្រកាន់ខ្ជាប់នូវ ទិសដៅនៃកំណែទម្រង់ និងដោះស្រាយ ឱ្យបានត្រឹមត្រូវ នូវទំនាក់ទំនងរវាងទំនួលខុស ត្រូវផ្នែកសេដ្ឋកិច្ច និងទំនួលខុសត្រូវ ផ្នែកសង្គម របស់សហគ្រាសកម្មសិទ្ធិរដ្ឋ។ ទី៤ គឺត្រូវខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ និងប្រើប្រាស់ទុនបរទេស ។ ត្រូវជំរុញការបើកទូលាយកម្រិត ខ្ពស់ទៅកាន់ក្រៅប្រទេស និងលើកកម្ពស់គុណភាព និងកម្រិត នៃកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ។ ទី៥ គឺទប់ស្កាត់និង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ប្រកបដោយប្រសិទ្ធភាព៕

To Top