កាលពីថ្ងៃទី ១៦ ខែធ្នូ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំលើកទី ១៧ នៃប្រទេសជាអ្នកសម្របសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការចិន-ប្រទេសអឺរ៉ុប កណ្តាល និងខាងកើត ។
លោក Wang Yi បានលើកសំណើ ៤ ចំណុច ស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងបណ្តាប្រទេស នៅអឺរ៉ុបកណ្តាល និងខាងកើត ពោលគឺទី ១ ប្រកាន់ខ្ជាប់នូវសាមគ្គីភាព និងមេត្រីភាព ។ មេត្រីភាពគឺជាគោលនយោបាយ ជាមូលដ្ឋានរបស់ចិន ចំពោះអឺរ៉ុប ហើយកិច្ចសហប្រតិបត្តិការ គឺជាគោលដៅទូទៅ នៃគោលនយោបាយ របស់ចិនចំពោះអឺរ៉ុប។ទី ២ គឺប្រកាន់ខ្ជាប់នូវការរួមសហការគ្នា ដើម្បីបង្កើនប្រសិទ្ធភាព ។ កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និង បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើត គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប ដែលវាដំណើរ ការ ដោយគោរពតាមច្បាប់ ទីផ្សារ និងស្តង់ដា សហភាពអឺរ៉ុប និងបាន ជួយឱ្យអឺរ៉ុប សម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយ តុល្យភាពបន្ថែមទៀត។ ទី៣ គឺប្រកាន់ខ្ជាប់ នូវការបើកទូលាយ និងឈ្នះ-ឈ្នះ ។ ប្រទេសចិន នឹងប្រកាន់ខ្ជាប់ ដោយមិនងាករេ នូវការពង្រីកការបើកទូលាយ ចំពោះក្រៅប្រទេស បន្តបង្កើន ការនាំចូលផលិតផល មានគុណភាពល្អពីបណ្តាប្រទេសអឺរ៉ុប កណ្តាល និងខាងកើត ព្រមនិងអនុវត្តគោល នយោបាយសមភាពចំពោះក្រុមហ៊ុន របស់បណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតនៅក្នុងប្រទេសចិន។ ទី ៤ គឺការប្រកាន់ខ្ជាប់នូវ ការអនុវត្តជាក់ស្តែងនិង ផ្តល់ផលប្រយោជន៍ជាទូទៅ ។ ប្រទេសចិនមានឆន្ទៈក្នុងការដាក់ចេញ នូវវិធានការថ្មី បន្ថែមទៀត នៅក្នុងវិស័យការនាំចេញកសិផល និងគ្រឿងឧបភោគបរិភោគ ទៅកាន់ប្រទេសចិន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហិរញ្ញវត្ថុ ការតភ្ជាប់គ្នា និងផ្តល់កិច្ចសម្រួល ដល់ការប្រាស្រ័យផ្លាស់ប្តូរ បុគ្គលិកជាដើម ៕