បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាមីស៊ីលប្រឆាំង ប្រព័ន្ធការពារ
ដែនអាកាសរបស់អាមេរិក AGM-88 ចំនួន៤គ្រាប់ត្រូវបានគេរកឃើញថា បានបាញ់ប្រហារមកលើតំបន់ Belgorod
នៃប្រទេសរុស្សីជាប់ព្រំដែនអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ប្រព័ន្ធការពាររបស់រុស្សីនៅក្នុងតំបន់ Donetsk និង Lugansk ព្រមទាំង
តំបន់ Zaporozhye បានរារាំងគ្រាប់មីស៊ីលប្រភេទនេះបានចំនួន៦គ្រាប់ផងដែរ តាមរយៈប្រព័ន្ធការពារ Uragan system
ដែលជាអាវុធសលពីសម័យសូវៀត។
ព័ត៌មាននេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលអ៊ុយក្រែន បានធ្វើការវាយប្រហារសំដៅទីក្រុង Belgorod និងតំបន់មួយចំនួនទៀតនៅក្នុងតំបន់តាំងតែពីថ្ងៃអាទិត្យ ហើយបានសម្លាប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី