សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃចន្ទថា កូរ៉េខាងជើង បានធ្វើការសាកល្បងដំណាក់កាល ចុងក្រោយសម្រាប់ការអភិវឌ្ឍផ្កាយរណប ឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួន។
អ្នកនាំពាក្យរបស់រដ្ឋបាល ត្រូវបានដកស្រង់សម្តីថា ការធ្វើតេស្ត ដែលធ្វើឡើងដោយរដ្ឋបាលអភិវឌ្ឍន៍ លំហជាតិនៅទីលានបាញ់បង្ហោះផ្កាយរណប Sohae កាលពីថ្ងៃអាទិត្យ គឺផ្តោតសំខាន់លើការវាយតម្លៃសមត្ថភាព នៃការថតរូបផ្កាយរណប ប្រព័ន្ធបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងលើដី។
របាយការណ៍បានឲ្យដឹងថា រ៉ុក្កែតដឹកផ្កាយរណបត្រូវបាន បាញ់បង្ហោះនៅមុំខ្ពស់ទៅក្នុងរយៈកម្ពស់ ៥០០ គីឡូម៉ែត្រ ផ្កាយរណបសាកល្បង ត្រូវបានបំពាក់ដោយកាមេរ៉ា panchromatic មួយជាមួយនឹងកម្រិតភាពច្បាស់ ២០ ម៉ែត្រ កាមេរ៉ាពហុវិសាលភាពពីរ ឧបករណ៍បញ្ជូនវីដេអូ និងឧបករណ៍បញ្ជូន និងអ្នកទទួល ដែលគ្របដណ្ដប់លើរលករលកផ្សេងៗ ព្រមទាំងឧបករណ៍បញ្ជា និងថ្ម។
ការធ្វើតេស្តនេះបានផ្ទៀងផ្ទាត់ សន្ទស្សន៍បច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបច្ចេកវិទ្យានៃប្រតិបត្តិការកាមេរ៉ា នៅក្នុងបរិយាកាសអវកាស ដំណើរការទិន្នន័យ និងសមត្ថភាពបញ្ជូនឧបករណ៍ទំនាក់ទំនង និងការតាមដាន និងត្រួតពិនិត្យភាពត្រឹមត្រូវ នៃប្រព័ន្ធគ្រប់គ្រងលើដី។
រដ្ឋបាលអវកាសរបស់កូរ៉េខាងជើងបានឲ្យដឹងថា ប្រទេសនេះបានឆ្លងកាត់ ដំណើរការចុងក្រោយនៃការបាញ់បង្ហោះ ផ្កាយរណបឈ្លបយកការណ៍ ជាមួយនឹងការធ្វើតេស្តកាលពីថ្ងៃអាទិត្យ ហើយបានសាទរវាថាជា “ជោគជ័យដ៏សំខាន់” ៕
ប្រែសម្រួល ឈូក បូរ៉ា