ព័ត៌មានអន្តរជាតិ

មន្រ្តីអ៊ុយក្រែន ព្រមានថា រុស្ស៊ី មាន​មីស៊ីលគ្រប់​គ្រាន់ សម្រាប់​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ ៣ ទៅ ៤​លើក​ទៀត

គៀវ ៖ មន្រ្តីអ៊ុយក្រែន អះអាងថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ជឿជាក់ថា រុស្ស៊ីកំពុងអស់មីស៊ីល ដើម្បីតម្រង់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែនទៀតហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov បានប្រាប់សារព័ត៌មានអ៊ុយក្រែន Pravda កាលពីថ្ងៃចន្ទថា រុស្ស៊ីមាន “យ៉ាងហោចណាស់ ២ ឬ ៣ ប្រហែលជា ៤លើកទៀត ដែលត្រូវត្រៀមទុក” ។

លោក Danilov បានលើកឡើងថា “ប៉ុន្តែបន្ទាប់មកពួកគេនឹងអស់ទាំងស្រុង ដោយគ្មានកាំជ្រួចមីស៊ីល ដែលជាការមិនអាច ទទួលយកបាន ពីព្រោះពួកគេអាចមានការ ប្រកួតប្រជែងខុសគ្នាទាំងស្រុង ហើយពួកគេត្រូវទុកយ៉ាងហោចណាស់ ទុនបម្រុងមួយចំនួន” ។

ប្រហែលមួយខែមុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានបង្ហោះលើបញ្ជី នៃការផ្គត់ផ្គង់កាំជ្រួចរុស្ស៊ី ដែលមានភាពជាក់លាក់ ខ្ពស់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយបង្ហាញពីការស្តុកទុករបស់កាំជ្រួច Iskander, Kalibr, Kh-22/32 និង Kh-35 ។

លោក William Courtney អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងជាសហការីជាន់ខ្ពស់ នៅសាជីវកម្ម RAND មិនរកប្រាក់ចំណេញបានប្រាប់ Newsweek ថា វានឹងល្អបំផុត សម្រាប់លោក Danilov និង មន្ត្រីអ៊ុយក្រែនផ្សេងទៀត ប្រើការប្រុងប្រយ័ត្ន នៅពេលធ្វើការទាមទារឲ្យដឹងច្បាស់ អំពីឃ្លាំងផ្ទុកមីស៊ីលរបស់រុស្ស៊ី។

លោក Courtney បានបន្ថែមថា “ទីក្រុងម៉ូស្គូ មានទុនបំរុង សម្រាប់គោលបំណងផ្សេងទៀត រួមទាំងសង្គ្រាមជាមួយអង្គការណាតូ។ តើ​វា​នឹង​មាន​ឆន្ទៈ​ជ្រៅ​ប៉ុណ្ណា​ក្នុង​ការ​ប្រើ​ប្រាស់​ប្រឆាំង​នឹង​អ៊ុយក្រែន មិន​ងាយ​ត្រូវ​បាន​គេ​វាយ ​តម្លៃ​ឡើយ”៕

To Top