បរទេស៖ ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសអ៊ុយក្រែន គឺមិនមែនជាប្រទេស ក្នុងបញ្ជីសម្ព័ន្ធមិត្តជាមួយនឹងយើងនោះទេ ហើយព្រមានថា លោកនឹងការពារមិនឲ្យមានការ រីករាលដាលសង្គ្រាមចូលមកដល់ តំបន់ Balkansឡើយ។
លោកបានរៀបរាប់បែបនេះថា៖ អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តរបស់យើងឡើយ។ អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តទេ។ វាត្រូវបានបង្ខំឱ្យទៅជាមួយ។ អ៊ុយក្រែន ត្រូវបានគេផ្តល់ឱ្យនូវឋានៈជាបេក្ខភាព សម្រាប់សហភាពអឺរ៉ុបគឺជា គំនិតដ៏ឆ្កួតបំផុតមួយ។ នេះហើយជាអ្វីដែលសហភាពអឺរ៉ុប នាពេលបច្ចុប្បន្ននេះគឺស្មើសូន្យ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកក៏បានវាយប្រហារទៅលើគំនិតមួយ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីក្រូអាត Andrej Plenkovic ដែលចង់ឲ្យយោធាអ៊ុយក្រែន ធ្វើការហ្វឹកហាត់នៅក្នុងប្រទេសក្រូអាតថា គឺជាអ្វីដែលនឹងអាចនាំភ្លើងសង្គ្រាម ចូលមកដល់ប្រទេសក្រូអាតជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
