ព័ត៌មានអន្តរជាតិ

យូអិន៖ អន្ដរជាតិ ចាំបាច់ត្រូវបន្ដទំនាក់ទំនង ជាមួយក្រុមតាលីបង់ អាហ្វហ្គានីស្ថាន

យូអិន៖ បេសកជនកំពូល របស់អង្គការសហប្រជាជាតិ សម្រាប់អាហ្វហ្គានីស្ថានបានឲ្យដឹងថា ការចូលរួមជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដោយសហគមន៍អន្តរជាតិ ត្រូវតែបន្តក្នុងទម្រង់មួយចំនួន។

លោកស្រី Roza Otunbayeva តំណាងពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានអង្គការសហប្រជាជាតិ បានឲ្យដឹងថា “ប្រជាជនអាហ្វហ្គានីស្ថាន ចង់បានការបន្តការចូលរួម ពីសហគមន៍អន្តរជាតិ ហើយជឿថា វាគ្រាន់តែជាតាមរយៈការបង្កើនអន្តរកម្ម ជាមួយអាជ្ញាធរជាក់ស្តែង (ពួកតាលីបង់) ដែលការផ្លាស់ប្តូរជាវិជ្ជមាន អាចកើតមានឡើង” ។

លោកស្រី Otunbayeva បានលើកឡើងថាក្នុងអំឡុងពេល កិច្ចពិភាក្សាភាគីពាក់ព័ន្ធរបស់ UNAMA ជនជាតិអាហ្វហ្គានីស្ថាន មានការខកចិត្ត ចំពោះវិធីសាស្រ្តរបស់សហគមន៍អន្តរជាតិ។

លោកស្រីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅក្នុងសន្និសីទខ្លីមួយថា ពួកគេបានបង្ហាញពីបំណងប្រាថ្នា សម្រាប់គម្រោងដែលមានរយៈពេលវែងជាង ដែលពាក់ព័ន្ធនឹងសាច់ប្រាក់ សម្រាប់ការងារជាជាងការចែកចាយ ដែលមានការចូលរួម និងពិគ្រោះយោបល់ និងផ្តោតលើការអភិវឌ្ឍន៍កាន់តែច្រើន។

ទោះជាយ៉ាងនេះក្តី ក្រោមលក្ខខណ្ឌបច្ចុប្បន្ន ម្ចាស់ជំនួយកាន់តែមិនចង់មើល លើសពីការផ្តល់ជំនួយមនុស្សធម៌ឡើយ។ ដរាបណាកុមារី នៅតែត្រូវបានដកចេញពីសាលារៀន ហើយអាជ្ញាធរតាមការពិត នៅតែបន្តមិនយកចិត្តទុកដាក់ ចំពោះកង្វល់ដែលមានចែងផ្សេងទៀត របស់សហគមន៍អន្តរជាតិ យើងនៅតែស្ថិតក្នុងស្ថានភាពមួយ ជាប់គាំង”។

លោកស្រីបន្ថែមថា “នៅក្នុង UNAMA យើងកំពុងធ្វើការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីវាយតម្លៃនូវអ្វីដែលមាន និងមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តអាណត្តិរបស់យើង។ នេះនឹងផ្តល់អនុសាសន៍ទាក់ទង នឹងអាណត្តិអនាគតរបស់យើង”៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top