ព័ត៌មានអន្តរជាតិ

ឥណ្ឌា បកស្រាយពីការដាក់ពង្រាយយោធា យ៉ាងច្រើនក្បែរព្រំដែនជាមួយនឹងចិន

បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subramanyam Jaishankar បានប្រកាសថាប្រទេសឥណ្ឌាបានសម្រេចចិត្តធ្វើការដាក់ពង្រាយចំនួនយោធាដ៏ច្រើនបំផុតមួយទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសចិនក្នុងគោលបំណងសំខាន់ធ្វើយ៉ាងណា ដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ឲ្យកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជម្លោះ។

លោករដ្ឋមន្ត្រីបានបន្តទៀតថាការដាក់ពង្រាយយោធា របស់ឥណ្ឌាបានធ្វើឡើងផងដែរ គឺនៅបន្ទាប់ពីប្រទេសចិនបានធ្វើការបង្កើនចំនួនយោធារបស់ខ្លួនទៅ កាន់ទីតាំងព្រំដែននេះកាន់តែច្រើនឡើងចាប់ តាំងតែពីឆ្នាំ២០២០ហើយចុងក្រោយនេះក៏មានការប៉ះទង្គិចគ្នា ផងដែរកាលពីថ្ងៃទី៩ខែធ្នូគិតចាប់តាំងពីពេលនោះមក។

ទោះបីជាយ៉ាងណាក្តីការប៉ះទង្គិចគ្នាមិនមានរយៈ ពេលយូរឡើយដោយមានយោធាតិចតួចប៉ុណ្ណោះ ដែលទទួលរងរបួសស្រាលខណៈដែលភាគីឥណ្ឌាបានចោទ ប្រកាន់ថាយោធាចិនបានប៉ុនប៉ង់ធ្វើដំណើរ ចូលមកដល់តំបន់បន្ទាត់ព្រំដែនដោយមិនមានការអនុញ្ញាតិនិងល្មើសទៅលើកិច្ច ព្រមព្រៀងទ្វេភាគី៕

ប្រែសម្រួល៖ស៊ុនលី

To Top