ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង បង្កើនការប្តេជ្ញារបស់ខ្លួនលើ “ការធានាសុវត្ថិភាព” សម្រាប់ប្រទេសរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងសារជាថ្មី នូវជំនឿរបស់លោកថា ជម្លោះនៅអ៊ុយក្រែន នឹងត្រូវបានដោះស្រាយ ដោយជៀសមិនរួចនៅលើតុចរចា ហើយថា លោកខាងលិច និងជាពិសេសណាតូ នឹងត្រូវបង្កើតការធានាសន្តិសុខ មិនត្រឹមតែសម្រាប់ក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងមូស្គូក៏ធានាថែមទៀតផងដែរ ដើម្បីរក្សាសន្តិភាពយូរអង្វែង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Macron បាននិយាយក្នុងបទសម្ភាសន៍ មួយជាមួយបណ្តាញ TF1 និង LCI ដែលបានផ្សាយកាលពីថ្ងៃអង្គារថា “ទិវាសន្តិភាពនឹងមានការពិភាក្សា។ ទីមួយ និងសំខាន់បំផុតសម្រាប់ការធានា ដល់អ៊ុយក្រែន សម្រាប់បូរណភាពទឹកដី សន្តិសុខរយៈពេលវែងរបស់ខ្លួន ប៉ុន្តែសម្រាប់រុស្ស៊ីផងដែរក្នុងនាមជាភាគី ដែលខ្លួននឹងធ្វើសន្ធិសញ្ញា ឈប់បាញ់និងសន្តិភាព»

មេដឹកនាំបារាំងរូបនេះ កាលពីដំបូងបានបញ្ចេញគំនិតនៃ “ការធានាសុវត្ថិភាព” សម្រាប់រុស្ស៊ី នៅដើមខែនេះ ដោយលើកហេតុផលថា ចំណុចសំខាន់មួយ ក្នុងចំណោម “ចំណុចសំខាន់” ដែលអង្គការណាតូ ត្រូវដោះស្រាយ គឺការព្រួយបារម្ភ របស់រុស្ស៊ីដែលថា ប្លុកយោធា “មកដល់ទ្វាររបស់ខ្លួន ហើយ ការដាក់ពង្រាយអាវុធ ដែលអាចគំរាមកំហែង ដល់រុស្ស៊ី” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top