ញូវយ៉ក៖ សហរដ្ឋអាមេរិក បានចែករំលែកឯកសារព្រាង មួយជាមួយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់ការអនុម័តដែលអាចធ្វើទៅបាន ជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដែលរិះគន់កូរ៉េខាងជើង ជុំវិញការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប របស់ខ្លួនកាលពីខែមុន។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍ ត្រូវបានស្នើឡើងជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើន សម្ពាធការទូតលើកូរ៉េខាងជើង។ មុនពេលអនុម័ត សមាជិកក្រុមប្រឹក្សា នឹងត្រូវទៅដល់សេចក្តីព្រាងចុងក្រោយ នៃសេចក្តីថ្លែងការណ៍ ដែលឆ្លើយតបនឹងការអនុម័តជាឯកច្ឆ័ន្ទ រួមទាំងពីចិន និងរុស្ស៊ីដែលប្រើសិទ្ធិវេតូ ដែលជាទូទៅគាំទ្រទីក្រុងព្យុងយ៉ាង។
យោងតាមសេចក្តីព្រាងដែល ទទួលបានដោយសារព័ត៌មានក្យូដូ ក្រុមប្រឹក្សាសន្តិសុខ “ថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុត” ការបាញ់បង្ហោះមីស៊ីល ICBM កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយរំលោភលើដំណោះស្រាយ ជាច្រើនដែលបានអនុម័ត ដោយក្រុមប្រឹក្សានាពេលកន្លងមក។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍ ក៏បានជំរុញឲ្យកូរ៉េខាងជើង “បដិសេធការធ្វើតេស្តនុយក្លេអ៊ែរ ឬការបាញ់មីស៊ីលផ្លោងបន្ថែមទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មិនដូចដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរបស់ខ្លួន គឺមិនជាប់ពាក់ព័ន្ធនោះទេ។ ដោយសារតែការស្ទាក់ស្ទើរ ជាចម្បងពីទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក្រុមប្រឹក្សាសន្តិសុខបានខកខាន ក្នុងការចាត់វិធានការរួបរួម ដូចជាការអនុញ្ញាតឱ្យមានការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ប្រឆាំងនឹងកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលផ្លោង ក្នុងល្បឿន ដែលមិនធ្លាប់មានក្នុងឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
