ព័ត៌មានអន្តរជាតិ

លោក Biden ប្រាប់លោក Zelensky ថាអ៊ុយក្រែននឹងមិនឈរលើ ផ្លូវតែម្នាក់ឯង នោះឡើយ

បរទេស៖ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃពុធម្សិលមិញ បានថ្លែងប្រាប់ទៅកាន់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថាអាមេរិកនឹងបន្តនៅជាប់ជាមួយនឹងអ៊ុយក្រែន ជានិច្ច ជារៀងរហូត ទៅជាពិសេសក្នុងពេល ដែលកំពុងធ្វើសង្គ្រាម ជាមួយនឹងរុស្សីនេះ។

ទូរទស្សន៍ BBC បានដកស្រង់សំដីរបស់លោក Biden បែបនេះថា៖អ្នកនឹងមិនដើរលើផ្លូវនេះតែម្នាក់ឯងឡើយ។ ក្នងពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិកក៏បានប្រកាសផ្តល់កញ្ចប់ថវិកាជំនួយ
ថ្មីដែលមានទំហំប្រមាណជា២ពាន់លានដុល្លារ ផងដែរ សម្រាប់អ៊ុយក្រែនព្រមទាំងសន្យា កញ្ចប់ថវិកា សរុបផ្សេងទៀតដល់ទៅ៤៥ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថាលោក Zelensky ជាការឆ្លើយតបមានក្តីរីករាយយ៉ាងខ្លាំងចំពោះការគាំទ្រពីសំណាក់រដ្ឋាភិបាលវ៉ាស៊ិនតោនហើយជាពីសេសនៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិក
លើកនេះ។

គួរឲ្យដឹងដែរថាកន្លងមកនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅដល់ប្រទេសអ៊ុយក្រែនប្រមាណជា៥០ពាន់លានដុល្លារមកហើយសម្រាប់កិច្ចការងារជំនួយមនុស្សធម៍ហិរញ្ញវត្ថុនិងបញ្ហាសន្តិសុខជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top