ព័ត៌មានអន្តរជាតិ

លោក Biden ពន្យល់ពីមូលហេតុ ដែលលោក Zelensky មិនអាចទទួល បានអ្វីគ្រប់យ៉ាង ដែលចង់បាន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងការបង្ហាញខ្លួនរួមគ្នា ជាមួយសមភាគីអ៊ុយក្រែន លោក Vladimir Zelensky ក្នុងទីក្រុង Washington កាលពីថ្ងៃពុធថា ការផ្តល់ឱ្យទីក្រុងគៀវ នូវសព្វាវុធទាំងអស់ ដែលអ៊ុយក្រែនចង់បាន គឺអាចនឹងបំបែកអង្គការណាតូ ។ លោក Biden បានបន្ថែមថា លោកមិនព្រួយបារម្ភថា ការបញ្ជូនមីស៊ីល Patriot ទៅកាន់អ៊ុយក្រែន អាចបង្កើនភាពតានតឹងជាមួយរុស្ស៊ី ដូចដែលទីក្រុងមូស្គូ បានព្រមាននោះទេ ព្រោះវាជាអាវុធបែប “ការពារ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden និង Zelensky បានឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ៤ នាក់បន្ទាប់ពីកិច្ចប្រជុំ របស់មេដឹកនាំទាំង២ នៅសេតវិមាន ។ អ្នកកាសែតចុងក្រោយមកពីអ៊ុយក្រែនម្នាក់ ដែលសួរថាហេតុអ្វី បានជាលោកខាងលិច មិនផ្តល់ឱ្យអ៊ុយក្រែននូវ “សមត្ថភាពទាំងអស់ដែលអ៊ុយក្រែន ត្រូវការដើម្បីរំដោះទឹកដីទាំងអស់” ។

“ចម្លើយរបស់លោកគឺ Yes” ប្រធានាធិបតីអាមេរិក បានបន្លែបន្លំ ដោយចង្អុលទៅលោក Zelensky ដែលបានឆ្លើយថា “ខ្ញុំយល់ព្រម” ដើម្បីសើចពីសារព័ត៌មាន ដែលបានប្រមូលផ្តុំ ។

បន្ទាប់មក លោក Biden បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក “បានប្រគល់ជំនួយសន្តិសុខយ៉ាងច្រើនដល់អ៊ុយក្រែន” សូម្បីតែមុនពេលអរិភាព បានកើនឡើងក្នុងខែកុម្ភៈក៏ដោយ ។

មេដឹកនាំអាមេរិកបានទទូច ដោយរាយបញ្ជីរថក្រោះ រថពាសដែក កាំភ្លើងធំ និងគ្រាប់រំសេវ ដែលក្រុងវ៉ាស៊ីនតោន និងណាតូបានប្រគល់ ទៅឱ្យទីក្រុងគៀវថា ដោយលោកថា “យើងបានផ្តល់ឱ្យអ៊ុយក្រែននូវអ្វី ដែលពួកគេត្រូវការ នៅពេលដែលពួកគេត្រូវការ ដើម្បីការពារខ្លួន” ៕

To Top