ថ្ងៃទី២២ខែធ្នូ គណៈកម្មាធិការរៀបចំរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រកាសជាផ្លូវការនូវសញ្ញា និងម៉ាស្កូតឈ្មោះ “Tuyuanyuan” ដែលរចនាតាមប្រធានបទ “ប្រទេសចិនដែលរីកចម្រើន ក្នុងយុគសម័យថ្មី ជីវភាពរស់នៅដែលកាន់តែល្អបវរ” ។
ម៉ាស្កូតនេះមានរូបរាងដ៏គួរស្រឡាញ់ មានភ្នែកធំភ្លឺថ្លាជាម៉ាស្កូតទី១ ដែលតំណាងឱ្យ រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបង្កើតឡើងតាមរយៈការធ្វើការវិភាគ ចំពោះទិន្នន័យជាច្រើន តាមបណ្តាញអ៊ីនធើណេត ក្នុងប្រវត្តិសាស្ត្រ៤០ឆ្នាំ នៃរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិន ។
ក្រៅពីម៉ាស្កូតឈ្មោះ “Tuyuanyuan” នៅមានសញ្ញាតំណាងរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៣ ។ វាបានរចនាឡើងតាមកាយវិការ ដែលទន្សាយលោតទៅមុខ ហើយមានសណ្ឋានដូចអក្សរ “卯” ដែលសរសេរជាអក្សរផ្ចង់របស់ចិន មានន័យថា ឆ្នាំថោះដែលរីកចម្រើនទៅមុខ ៕